គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន ប្រកាសថា​ អាទិភាពរបស់រដ្ឋាភិបាលត្រូវ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យចេញផុតពីតំបន់រងគ្រោះសិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន ប្រកាសថា​ អាទិភាពរបស់រដ្ឋាភិបាលត្រូវ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យចេញផុតពីតំបន់រងគ្រោះសិន សម្ដេចតេជោ​ ហ៊ុន​ សែន ប្រកាសថា​ អាទិភាពរបស់រដ្ឋាភិបាលត្រូវ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យចេញផុតពីតំបន់រងគ្រោះសិន

    ភ្នំពេញ៖ នៅល្ងាចថ្ងៃទី​១៥​ ខែតុលា​ ឆ្នាំ​២០២០ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ​នៃកម្ពុជា​ បាន​ប្រកាសថា ​អាទិភាពរបស់រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​ចេញផុត​ពីតំបន់​រងគ្រោះសិន​។

    សម្ដេចតេជោ ហ៊ុន​ សែន​ បាន​ប្រកាស​សារខាងលើនេះ ក្នុងពេលដែលសម្ដេច​អញ្ជើញចុះទៅកាន់តំបន់ដែលបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្ដេចតេជោ​បញ្ជាក់ថា សារនេះមិនត្រឹមតែសម្រាប់​នៅរាជធានីភ្នំពេញ និង​ខេត្ត​កណ្ដាល​នោះទេ គឺបញ្ជូនទៅគ្រប់ខេត្ត​ទូទាំងប្រទេស​។

    ក្នុង​ឱកាសនោះដែរ​ សម្ដេចតេជោ ហ៊ុន សែន​ បាន​សម្ដែង​នូវការ​សោកស្ដាយសម្រាប់ប្រជាពលរដ្ឋ​ក្នុងក្របខណ្ឌទូទាំងប្រទេស​កំពុង​ជួប​ប្រទះ​នឹងជំនន់ទឹកភ្លៀង​កើត​ឡើង​ដោយ​សារបម្រែបម្រួល​អាកាសធាតុ។ សម្ដេចតេជោ​បន្តថា​ នេះជាគ្រោះធម្មជាតិ​មួយដែល​កើតឡើង​ក្នុងខណៈ​ពេល​ដែល​យើង​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​កូវីដ១៩​ ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​កោតសរសើរផងដែរ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទ ដែលបាន​ធ្វើ​កិច្ច​ការងារយ៉ាងល្អ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ​ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង​ និង​បាន​ស្នើដល់កម្លាំង​ប្រដាក់បអាវុធ​ បន្ត​ធ្វើជាឆ្អឹងខ្នង​ នៃ​ការអន្តរគមន៍ផ្ដាច់ព្រ័ត្រ​ ជួយពលរដ្ឋរងគ្រោះ។

    សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាអាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្ដាល និងបន្ទាយមានជ័យ បន្ដយកចិត្តទុកដាក់ទៅលើកិច្ចការតាមដាន ដំណើរវិវត្តន៍នៃចរន្ដទឹកដែលហូរចូល ខណៈដែល​ខេត្ត​មួយចំនួន​ទៀតស្ថានភាពទឹកជំនន់​​បាន​ថមថយ​ហើយ៕

     

    អត្ថបទទាក់ទង