គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ផ្លូវជាតិលេខ៥៨ ជាប់ព្រំដែនកម្ពុជា-ថៃ មិនមែនលិច​ដោយសារ​ថៃ​បើក​ទ្វារ​ទឹក​ទម្លាក់​មកទេ គឺបណ្តាលមកពីជំនន់ទឹកភ្លៀង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០​ |
    ផ្លូវជាតិលេខ៥៨ ជាប់ព្រំដែនកម្ពុជា-ថៃ មិនមែនលិច​ដោយសារ​ថៃ​បើក​ទ្វារ​ទឹក​ទម្លាក់​មកទេ គឺបណ្តាលមកពីជំនន់ទឹកភ្លៀង ផ្លូវជាតិលេខ៥៨ ជាប់ព្រំដែនកម្ពុជា-ថៃ មិនមែនលិច​ដោយសារ​ថៃ​បើក​ទ្វារ​ទឹក​ទម្លាក់​មកទេ គឺបណ្តាលមកពីជំនន់ទឹកភ្លៀង

    បន្ទាយមានជ័យ៖ ផ្លូវជាតិលេខលេខ៥៨ ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវទឹកជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំងនៅខាងទឹកដីថៃ គួបផ្សំនឹងការធ្លាក់ភ្លៀងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែចំពោះការជន់លិចនេះ នៅបន្តចរាចរណ៍បានជាធម្មតា មិនទាន់មានការផ្អាកនោះទេ។

    មន្រ្តីក្រសួងធនធានទឹក បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះថា តាមបទបញ្ជាពីមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ និងក្រោយទទួលបានព័ត៌មាននេះភ្លាម, ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យដល់ទីតាំងដោយមានការលិចផ្លូវជាតិលេខ៥៨ ប្រវែង១២០-១៣០ម៉ែត្រជាប់ព្រំដែនកម្ពុជា-ថៃ។

    មន្រ្តីបានបញ្ជាក់ថា «ដោយសារពីយប់មិញមានភ្លៀងខ្លាំងនៅខាងទឹកដីថៃ គួបផ្សំនឹងមានភ្លៀងក្នុងប្រទេសប្រមាណ២៤មីល្លីម៉េត្រផងនោះ ទើបបណ្តាលឲ្យទឹកឡើងខ្លាំងនៅតាម អូរព្រំដែនកម្ពុជា-ថៃ និងរហូតមានការលិចផ្លូវជាតិមួយកំណាត់នេះតែម្តង តែមិនមែនជាការបើកព្រលែងទឹកពីទំនប់ធំឈ្មោះ «ហួរ យ៉ាង» របស់ថៃនោះឡើយ។ ទឹកទាំងនេះមួយចំណែកធំ នឹងហូរប្រមូលចូលអាងត្រពាំងថ្ម ដែលបានបញ្ជាឲ្យបើកបន្ធូរបរិមាណតាំងពីព្រឹកមិញមកម្ល៉េះ»។

    បើតាមក្រសួងធនធានទឹក ស្ថានភាទឹកនៅតាមព្រំដែនថៃមានដូចខាងក្រោម៖

    *ទី១៖ «អូរកំបុត» ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ទឹកបានហូរចូលពីថៃខ្លាំងនៅវេលាម៉ោង១១ ថ្ងៃទី១៧ ខែតុលា ឆ្ន្នំា២០២០ (ហូរខ្លាំង)។
    *ទី២៖ «អូរអាងក្តឹបថ្ម» ទឹកហូរកាត់ថ្នល់ជាតិលេខ៥៨ លិចថ្នល់ជាតិប្រវែង ១២០ម-១៣០ម នៅឃុំគោករមៀត ស្រុកថ្មពួក៕ ប្រភព៖ FreshNews

     

    ពាក្យគន្លឹះទាក់ទង