គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ថវិកា​ជាអំណោយ​សម្ដេចតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ត្រូវបាន​ប្រគល់ជូនក្រុមគ្រួសារសពជនរងគ្រោះដោយទឹកជំនន់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០​ |
    ថវិកា​ជាអំណោយ​សម្ដេចតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ត្រូវបាន​ប្រគល់ជូនក្រុមគ្រួសារសពជនរងគ្រោះដោយទឹកជំនន់ ថវិកា​ជាអំណោយ​សម្ដេចតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ត្រូវបាន​ប្រគល់ជូនក្រុមគ្រួសារសពជនរងគ្រោះដោយទឹកជំនន់

    ភ្នំពេញ​៖​ ថវិកា​ដែលជាអំណោយ​របស់សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​​ រ៉ានី ហ៊ុន​សែន​ ត្រូវ​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​សាច់ញាតិ​​សពពលរដ្ឋ​រងគ្រោះដោយ​ទឹកជំនន់​ ១២គ្រួសារ​នៅ​ខេត្ត​បន្ទាយមានជ័យ​ និង​៣គ្រួសារទៀត​នៅ​ខេត្ត​ពោធិ៍សាត់​​ ហើយ​។

    នៅព្រឹកថ្ងៃទី​១៨​ ខែតុលា​ ឆ្នាំ​២០២០​នេះ ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី គន់ គីម​ អនុប្រធាន​ទី១ គណៈ​កម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះមហន្តរាយ​ និងឯកឧត្ដម​ អ៊ុំ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ប្រគល់​ថវិកា​​ជាអំណោយ​របស់សម្ដេចតេជោ​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូនដល់​គ្រួសារ​សាច់ញាតិ​របស់ជនរងគ្រោះ​ចំនួន​ ១២គ្រួសារ​ ដោយក្នុងមួយគ្រួសារ​ទទួលបាន​ ១០លានរៀល។

    ក្នុងឱកាសនោះឯកឧត្ដម​ទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាបគ្រួសារ សាច់ញាតិជនរងគ្រោះ ពីការចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាមួយគ្រួសារ សាច់ញាតិនៃសព។ ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ​ដល់​គ្រួសារ សាច់ញាតិ ជនរងគ្រោះ ឱ្យប្រយ័ត្នប្រយែង និងថែទាំ​សុខភាព​កុំ​ឱ្យមា​ន​ជំងឺ​តម្កាត់​ផ្សេង​ទៀត​ និង​គ្រោះថ្នា​ក់​ដទៃ​ទៀត។ ឯកឧត្ដម​ក៏បានណែនាំអាជ្ញាធរចូលរួម និងជួយចាត់​ចែង​ពិធី​បុណ្យ​របស់​សព​និមួយៗផងដែរ។

    ដោយឡែង​នៅថ្ងៃដដែលនេះដែរ​ ឯកឧត្ដម​ ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រងគ្រោះមហន្ត​រាយ​ខេត្ត ក៏បាន​នាំយកថវិកា​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រគល់ជូន​ក្រុមគ្រួសារ​សពជនរងគ្រោះ ៣គ្រួសារ ​នៅខេត្ត​ពោធិ៍សាត់​ផងដែរ ដោយ​ក្នុងមួយគ្រួសារ​ទទួលបាន​ ១០លានរៀល។

    ក្នុងឱកាសនោះដែរ ឯកឧត្ដម​ ម៉ៅ ធនិន បានប្រកាសថា នឹង​ធានារ៉ាប់​រង​ទាំង​ស្រុង​ចំពោះ​ការ​រៀប​ចំ​បុណ្យ​សពជនរងគ្រោះ ៣នាក់ ដែលលង់ទឹក​ស្លាប់​កំឡុង​ពេល​មាន​ជំនន់​ទឹក​ភ្លៀងនៅ​ខេត្ត​ពោធិ៍សាត់​។

    ក្នុងនោះដែរ​គ្រួសារសពម្នាក់ៗក៏បានទទួលជំនួយបន្ថែមទៀត ពីឯកឧត្ដ​ម​អភិបាលខេត្ត​ដែល រួម​មាន​អង្ករ​ ២០០ គីឡូក្រាម មី ១ កេសធំ នំធុង ២ កេស ទឹកត្រី ១ យួរ ទឹកស៊ីអ៉ីវ ១ យួរ ត្រីខ ៣ ឡូតិ៍ និងប្រេងសណ្តែក ២ ដប។

    សូម​បញ្ជាក់​ថា គិត​ចាប់​ពី​ថ្ងៃទី១ ខែ​កញ្ញា ដល់១៧ ខែតុលា ឆ្នាំ២០២០​នេះ ប្រជាពលរដ្ឋ​សរុប​២០​នាក់​ហើយដែលបាន​ស្លាប់ដោយសារទឹកជំនន់៕

     

    អត្ថបទទាក់ទង