អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានយកទៅចែកជូនអ្នករត់ស៊ីក្លូ ជនពិការ នៅផ្សារកណ្ដាល
ភ្នំពេញ៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅចែកជូនអ្នករត់ស៊ីក្លូ ជនពិការ នៅផ្សារកណ្ដាល ខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ។
អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនេះ ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋតាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្តល់ជូនគណៈកម្មការផ្សារកណ្តាល ដើម្បីធ្វើការបន្តចែកជូនអាជីវករ អ្នករត់ស៊ីក្លូ ជនពិការ ក្នុងមួយនាក់ទទួលបានអង្ករចំនួនម្នាក់១បាវ។
ក្នុងនោះគណៈកម្មការផ្សារ និងអាជីវករ បានឧបត្ថម្ភនូវគ្រឿងបរិភោគហូបចុក និងថវិកាក្នុងម្នាក់ ១ម៉ឺនរៀលថែមទៀត សរុបចំនួន៥០នាក់។
ថវិកាមួយចំនួននេះ ក្រោមការអំពាវនាវរបស់គណ:កម្មការផ្សារ បន្តអំពាវនាវដល់សប្បុរសជន និងអាជីវករ ក្នុងការចូលរួមចំណែកដល់សង្គម និងភាពខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងទីរួមផ្សារកណ្តាល៕ ប្រភព៖ FreshNews