ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងបន្តចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបន្តចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២០ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានទើបតែបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែអំណោយដល់ប្រជាពលរដ្ឋចំនួន ២ម៉ឺនគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ។ ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានអញ្ជើញធ្វើដំណើរតាមទូកដើម្បីត្រួតពិនិត្យនូវការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងបានចែកស្បៀងអាហារដល់ពលរដ្ឋនៅតាមខ្នងផ្ទះផងដែរ៕
អត្ថបទទាក់ទង