គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    នាយឧត្តមសេនីយ៍ សៅ សុខា មាន​មោទនភាព​ពេល​កម្ពុជា​មាន​​ទីតាំងហ្វឹកហ្វឺន​ធំ ទំហំជាង ៥ពាន់​ហិកតា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០​ |
    នាយឧត្តមសេនីយ៍ សៅ សុខា មាន​មោទនភាព​ពេល​កម្ពុជា​មាន​​ទីតាំងហ្វឹកហ្វឺន​ធំ ទំហំជាង ៥ពាន់​ហិកតា​ នាយឧត្តមសេនីយ៍ សៅ សុខា មាន​មោទនភាព​ពេល​កម្ពុជា​មាន​​ទីតាំងហ្វឹកហ្វឺន​ធំ ទំហំជាង ៥ពាន់​ហិកតា​

    កំពង់ឆ្នាំង​៖ ឯកឧត្ដម​ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង និង​ជាមេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​បង្ហាញ​មោទន​ភាព​ពេលប្រទេសកម្ពុជា មាន​កន្លែង​ហ្វឹកហ្វឺនដ៏ធំ ប្រើប្រាស់​ដី​ជាង​ ៥ពាន់ហិកតា នឹង​ប្រើប្រាស់ថវិកា​រាប់សិបលានដុល្លារ​ ជាថវិការបស់​រដ្ឋ​ និង​ការចូល​រួម​របស់សប្បុរសជន​ ដែលមាន​ទីតាំង​នៅស្រុក​ សាមគ្គីមានជ័យ​ ខេត្ត​កំពង់​ឆ្នាំ​ង។

    នាយឧត្ដម​សេនីយ៍ ​បាន​លើកឡើង​យ៉ាងដូច្នេះ​ ក្នុងឱកាស​ទទួលស្វាគមន៍​ប្រតិភូ​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្ដម​ វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអម​នាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ក្រសួង​សេដ្ឋកិច្ច​។ ក្នុងដំណើរ​នេះដែរ​​ក៏មាន​ការអញ្ជើញចូលរួមពីឯកឧត្ដម​ កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី និង​ជាអគ្គនាយក​អគ្គិសនី​កម្ពុជា,​ឯកឧត្ដម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និង​ឧកញ៉ា លី ហួរ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ​។

    ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិកា​រប្រចាំ​ការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​វាយ​តម្លៃ​ថា ការយកថវិការបស់រដ្ឋសម្រាប់ប្រើប្រាស់ ចំណា​យ​លើ​ការ​សាងសង់​នេះ ​មាន​តម្លា​ភាព​ត្រឹម​ត្រូវ ​ហើយសំ​ណង់ក៏ធ្វើឡើងតាមស្ដង់ដារកំណត់​ផង​ដែរ​។

    ឯកឧត្ដម​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង ​នៃក​ង​យោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក ​បាន​លើក​ឡើង​ដែរ​ថា ​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​នេះ នឹ​ង​ជួយ​ពង្រឹង​ដល់​សមត្ថភាព​របស់​កង​ទ័ព​ទាំង​អស់ ព្រោះទី​តាំង​នេះ​មិន​មែន​សម្រាប់​តែ​កង​រា​ជ​អាវុធ​ហត្ថ​នោះ​ទេ ​ពោល​សម្រាប់ ​កង​យោធ​ពលខេមរភូមិន្ទ​ទាំង​មូល​តែ​ម្ដង​ ហើ​យ​នៅ​ពេល​អនាគត​ មជ្ឈ​មណ្ឌ​លនេះ​ នឹង​ក្លាយ​ជា​កន្លែង​ហ្វឹក​ហ្វឺន​មួយ​ដ៏​ធំ​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​អាច​ជួយ​កង​ទ័ព កាន់​តែ​មាន​សមត្ថភាព​ក្នុង​ការ​បំពេញ​បេសក​កម្ម​ការពារ​ជាតិ​ និង​សង្គ្រោះ​ប្រជាពលរដ្ឋ​ជា​ដើម​នោះ។​

    ​សូម​បញ្ជាក់​ថា ​មជ្ឈ​មណ្ឌល​ហ្វឹកហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជម្រាយ​នេះ ​ប្រើប្រា​ស់ផ្ទៃដីប្រមាណជាង ៥០០០​ហិកតា ហើយដំណើរ​ការ​សាង​សង់​រហូត​មក​ដល់​​ពេល​នេះ សម្រេច​បាន​តាម​ផែន​ការ​ដែល​គ្រោង​ទុក ហើយនឹង​បញ្ចប់​ការ​សាង​សង់​ទាំង​ស្រុង​នៅ​ឆ្នាំ២០២២​ខាង​មុខ​នេះ ហើយ​មជ្ឈមណ្ឌល​នេះ​ក៏ជាកន្លែង​សម្រាប់​ធ្វើកា​រ​ប្រឡង​បាញ់គ្រាប់​ពិត​អាស៊ាន ក្នុង​ឱកាស​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កីឡាស៊ីហ្គេម​ផង​ដែរ​៕

     

     

    អត្ថបទទាក់ទង