គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋមន្ត្រីការបរទេស​ហុងគ្រី ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូវីដ១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    រដ្ឋមន្ត្រីការបរទេស​ហុងគ្រី ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូវីដ១៩​ រដ្ឋមន្ត្រីការបរទេស​ហុងគ្រី ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូវីដ១៩​

    ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស​ហុងគ្រី ឯកឧត្ដម​ ភីធើ ស៊ីចាតូ (Péter Szijjártó) ត្រូវ​បាន​ធ្វើ​តេស្តឃើញវិជ្ជមាន​វីរុសកូវីដ១៩​ នេះបើយោង​តាម​សារព័ត៌មាន​ Reuters។

    ឯកឧត្ដម​ ភីធើ ស៊ីចាតូ រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលមួយថ្ងៃកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ បានឆ្លងជំងឺកូវីដ-១៩។ ឯកឧត្ដម​ ភីធើ ស៊ីចាតូ ត្រូវបានធ្វើតេស្តវិជ្ជ​មានវីរុសកូវីដ-១៩ នៅក្នុងប្រទេសថៃ បន្ទាប់ចាកចេញពីប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបំពេញទស្សនកិច្ចបន្តនៅទីក្រុងបាងកក៕

     

    អត្ថបទទាក់ទង