គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ​សម្ដេចក្រឡាហោម អញ្ជើញបើក​សិក្ខាសាលាជាតិ​ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ​សម្ដេចក្រឡាហោម អញ្ជើញបើក​សិក្ខាសាលាជាតិ​ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ​សម្ដេចក្រឡាហោម អញ្ជើញបើក​សិក្ខាសាលាជាតិ​ស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ។

    សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរភាគីពាក់ព័ន្ធរបស់រដ្ឋទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបានផ្តល់ការគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មក្នុងដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ដោយបានជំរុញឱ្យកំណែទម្រង់នេះមានការវិវឌ្ឍជាជំហានៗ ស្របតាមដំណាក់កាលនីមួយៗដែលបានកំណត់ក្នុងកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំបូង២០១០-២០២០។

    សម្ដេចបានសង្កត់ធ្ងន់ថា ដើម្បីធានាសម្រេចបានចក្ខុវិស័យរាជរដ្ឋាភិបាលសម្រាប់រយៈពេល១០ឆ្នាំខាងមុខចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីចៀសវាងឱ្យបាននូវភាពមិនច្បាស់លាស់នៃការទទួលខុសត្រូវ របស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

    សម្ដេចបានមានប្រសាសន៍ថា គ.ជ.អ.ប. បានចាត់ចែងឱ្យមានការសិក្សា និងរៀបចំសេចក្តី ព្រាងឯកសារទស្សនទានសម្រាប់ជាមូលដ្ឋានតម្រង់ទិសដល់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ រយៈពេល១០ឆ្នាំដំណាក់កាលទី២ ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ដោយមានការពិភាក្សា និងពិគ្រោះយោបល់ជាមួយមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមួយចំនួន។

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក៏បានបន្តមានប្រសាសន៍ក្រើនរំលឹកដល់ប្រធានស្ថាប័ន ជាពិសេសរដ្ឋបាលថ្នា់ក្រោមជាតិគ្រប់លំដាប់ថ្នាក់សូមតាមដាន និងក្ដាប់ព័ត៌មានឱ្យបានជាប់ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក្ដីកង្វល់ និងសំណូមពរប្រជាពលរដ្ឋ ហើយដោះស្រាយបញ្ហាទាំងនោះឱ្យបានលឿន និងប្រកបដោយប្រសិទ្ធភាព៕

     

    ពាក្យគន្លឹះទាក់ទង