ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០២នាក់ និងមានអ្នកជាសះស្បើយ ០២នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងមានអ្នកជាសះស្បើយចំនួន ០២នាក់។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកមានវីរុសកូវីដ១៩ សរុបមានចំនួន ២៩៤នាក់,អ្នកព្យាបាលជាសះស្បើយសរុបមានចំនួន ២៨៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ០៦នាក់។
ក្រសួងសុខាភិបាលឲ្យដឹងដែរថា អ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ចំនួន ៤៩នាក់ ត្រូវបានធ្វើតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នានៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលចំនួនសរុបនៃអ្នកប៉ះពាល់បានកើនឡើងដល់ ៨៨៩នាក់៕
អត្ថបទទាក់ទង