គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គណបក្ស​សម្ព័ន្ធ​ជាតិ​ ដើម្បីប្រជាធិបតេយ្យរបស់លោក​ស្រី​ អ៊ុង​សាន ស៊ូជី ប្រកាស​ទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល​នៅមីយ៉ាន់ម៉ា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    គណបក្ស​សម្ព័ន្ធ​ជាតិ​ ដើម្បីប្រជាធិបតេយ្យរបស់លោក​ស្រី​ អ៊ុង​សាន ស៊ូជី ប្រកាស​ទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល​នៅមីយ៉ាន់ម៉ា​ គណបក្ស​សម្ព័ន្ធ​ជាតិ​ ដើម្បីប្រជាធិបតេយ្យរបស់លោក​ស្រី​ អ៊ុង​សាន ស៊ូជី ប្រកាស​ទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល​នៅមីយ៉ាន់ម៉ា​

    គណបក្ស​កាន់​អំណាច​មីយ៉ាន់ម៉ា ​រប​ស់​លោកស្រី ​អ៊ុង​សាន ស៊ូជី នៅ​ថ្ងៃចន្ទ​នេះ​បាន​ប្រកាស​ថា​ ខ្លួន​ទទួល​បាន​អាសនៈ​គ្រប់​គ្រាន់​នៅ​ក្នុងសភា ​ដើម្បីបង្កើត ​រដ្ឋាភិបាល​ថ្មី ទោះលទ្ធ​ផល​ផ្លូវ​ការ​មិន​ទាន់​ប្រកាស​ក៏​ដោយ។​ នេះ​បើតាមការ​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌មាន ​Bangkok Post នៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

    អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) លោក Myo Nyunt បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters ថា​គណបក្សរបស់លោកទទួលបាន៣២២ អាសនៈនៅក្នុងសភា ដែល​នេះ​ជា​សំឡេង​គ្រប់​គ្រាន់​ក្នុង​ការ​បង្កើត​រដ្ឋាភិបាលថ្មី ទោះជាលទ្ធផលបោះឆ្នោតមិនទាន់ប្រកាសជាផ្លូវការ ដោយ​គណៈកម្មាការរៀបចំការ បោះឆ្នោត ក៏ដោយ។ អ្នកនាំពាក្យ​រូប​នេះ​ក៏​បាន​អរគុណ​ដល់​ប្រជាជន​មី​យ៉ាន់ម៉ា ដែលបានគាំទ្រ និងនៅតែផ្ដល់ទំនុកចិត្តដល់គណបក្ស NLD ផងដែរ។

    គួរ​ជម្រាប​ថា គណៈកម្មាការៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ត្រូវបានគេរំពឹង​ថា​នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ​ នៅ​ល្ងាចថ្ងៃចន្ទនេះ។ ការបោះឆោតសកលក្នុងប្រទេស មីយ៉ាន់ម៉ា បានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ហើយ​គណបក្សរបស់លោកស្រី ស៊ូជី ក៏ធ្លាប់ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីដែរកាលពីឆ្នាំ២០១៥ ដោយទទួលបាន ៣៩០អាសនៈ៕ ប្រភព៖ FreshNews

    អត្ថបទទាក់ទង