គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម​ ហង់ជួន​ ណារ៉ុន​ ប្រាប់​ឲ្យ​គណៈគ្រប់គ្រង​គ្រឹះស្ថាន​សិក្សាតាមបណ្ដាខេត្តមាន​ការពាក់ព័ន្ធ​ព្រឹត្តិការណ៍៣វិច្ឆិកា​ ​វាយតម្លៃ​លើលទ្ធភាពផ្អាក​ការ​សិក្សា​១៤ថ្ងៃ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ឯកឧត្ដម​ ហង់ជួន​ ណារ៉ុន​ ប្រាប់​ឲ្យ​គណៈគ្រប់គ្រង​គ្រឹះស្ថាន​សិក្សាតាមបណ្ដាខេត្តមាន​ការពាក់ព័ន្ធ​ព្រឹត្តិការណ៍៣វិច្ឆិកា​ ​វាយតម្លៃ​លើលទ្ធភាពផ្អាក​ការ​សិក្សា​១៤ថ្ងៃ​ ឯកឧត្ដម​ ហង់ជួន​ ណារ៉ុន​ ប្រាប់​ឲ្យ​គណៈគ្រប់គ្រង​គ្រឹះស្ថាន​សិក្សាតាមបណ្ដាខេត្តមាន​ការពាក់ព័ន្ធ​ព្រឹត្តិការណ៍៣វិច្ឆិកា​ ​វាយតម្លៃ​លើលទ្ធភាពផ្អាក​ការ​សិក្សា​១៤ថ្ងៃ​

    ភ្នំពេញ​៖ ឯកឧត្ដម​ ហង់ជួន​ ណារ៉ុន​ រដមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ បានប្រាប់ឲ្យធ្វើ​ការ​វាយតម្លៃ​​លើ​លទ្ធភាព​ផ្អាក​ការ​សិក្សា​ចំនួន​១៤ ថ្ងៃ ដើម្បី​ពង្រឹង​វិធានការ​​ទប់ស្កាត់​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ នៅតាម​គ្រឹះស្ថាន​សិក្សា​ក្នុង​ខេត្ត​ដែលមាន​​ការពាក់ព័ន្ធ​នឹង​ព្រឹត្តិការ​ ៣វិច្ឆិកា​។ នេះបើយោង​តាម​សេចក្ដីជូន​ដំណឹង​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ចេញផ្សាយ​នៅថ្ងៃនេះ​។

    សេចក្ដីជូនដំណឹង​បន្តថា​ ដើម្បី​ចៀសវា​ង​ការ​ឆ្លង​ជំងឺកូវីដ​១៩​ ចូល​ក្នុង​សាលា​រៀន​ និង​រីករាល​ដាល​ក្នុង​សហគមន៍​ ក្រោយ​ព្រឹត្តិការណ៍​ ៣វិច្ឆិកា​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ធ្វើ​ការ​ស្នើ​ដល់​ខេត្ត​ដែលមាន​ការ​ពាក់ព័ន្ធ​ អនុវត្ត​ដូច​តទៅ​៖

    ១. គណៈ​គ្រប់​គ្រង​គ្រឹះស្ថាន​សិក្សា​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅ​អាជ្ញាធរ​ខេត្ត​អំពី វត្តមាន​នៃ​ការ​ជួប​ប្រាស្រ័យទាក់ទង​ ដោយផ្ទាល់​ ឬដោយប្រយោល​របស់បុគ្គលិក​អប់រំ ឬសិស្សានុសិស្ស​ ជាមួយបុគ្គល​ដែលបាន​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ ៣វិច្ឆិកា​

    ២. គណៈគ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​ត្រូវ​បូក​របាយការណ៍​ស្ដីពី​ចំនួន​បុគ្គលិក​អប់រំ ឬសិស្សានុសិស្ស​ដែលសង្ស័យ​ថា​បាន​ចូលរួមប្រជុំ​ ឬប្រាស្រ័យ​ទាក់ទង​

    ៣. គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​ត្រូវ​ស្នើ​សុំ​យោបល់​ពីអាជ្ញាធរ​ខេត្ត​ និង​វាយតម្លៃ​លើ​លទ្ធភាព​ផ្អាកការ​សិក្សារ​ ១៤​ថ្ងៃ​ និង​ត្រូវ​រាយការណ៍​មក​ក្រសួង​

    ៤. បុគ្គលិក​អប់រ​ដែលមាន​ការប៉ះពាល់​ដោយផ្ទាល់​ ឬដោយប្រយោល​ ត្រូវរាយការណ៍​ជាបន្ទាន់​ទៅ​អាជ្ញាធរ​អប់រំ តាម​លំដាប់​ថ្នាក់​ និង​អនុវត្ត​វិធានចត្តាឡីស័ក​ឲ្យបាន​ត្រឹម​ត្រូវ​បំផុត​។

    ក្រសួងអប់រំបានបញ្ជាក់​ទៅ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡាខេត្ត​ពាក់ព័ន្ធ​ ត្រូវ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ ដល់គ្រប់​ការិយាល័យ​អប់រំ យុវជន​ និងកីឡា​ នៃរដ្ឋ​បាល​ក្រុង​ ស្រុក​ គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត​ បុគ្គលិក​អប់រំ​ មាតាបិត អាណាព្យាបាល​គ្រប់រូប និង​ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់៕

     

     

    អត្ថបទទាក់ទង