គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អ្នក​ពាក់ព័ន្ធ​ចំនួន​ ៨៨នាក់បន្ថែមទៀត​​​ធ្វើ​តេស្ត​ថ្ងៃនេះ លទ្ធផល​អវិជ្ជមាន​វីរុសកូវីដ​១៩​ ទាំងអស់​​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    អ្នក​ពាក់ព័ន្ធ​ចំនួន​ ៨៨នាក់បន្ថែមទៀត​​​ធ្វើ​តេស្ត​ថ្ងៃនេះ លទ្ធផល​អវិជ្ជមាន​វីរុសកូវីដ​១៩​ ទាំងអស់​​ អ្នក​ពាក់ព័ន្ធ​ចំនួន​ ៨៨នាក់បន្ថែមទៀត​​​ធ្វើ​តេស្ត​ថ្ងៃនេះ លទ្ធផល​អវិជ្ជមាន​វីរុសកូវីដ​១៩​ ទាំងអស់​​

    ភ្នំពេញ​៖ នៅថ្ងៃទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល បាន​បន្ដ​ធ្វើ​តេស្ដ​​​លើ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ និង​ប្រយោល​​ក្នុង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ចំនួន​​៨៨​នាក់បន្ថែត​ទៀត​​ លទ្ធផល​បង្ហា​ញ​ថា «អវិជ្ជ​មាន​ទាំង​អស់​»​​។ នេះបើយោងតាមលោក​ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

    លោក​ស្រី យក់​ សម្បត្តិ​ បានប្រាប់​ថា​ គិតចាប់​ពីថ្ងៃទី​៤​ រហូត​ដល់​ថ្ងៃទី​១១​វិច្ឆិកា​នេះ ក្រសួង​សុខា​ភិបាល​​​បាន​ធ្វើតេស្ត​លើ​អ្នក​ពាក់ព័ន្ធទាំងដោយផ្ទាល់​ និង​ប្រយោល​ក្នុង​​ព្រឹត្តិការណ៍ ៣វិច្ឆិកា​ សរុបមានចំនួន ១៦១៨នាក់​។​

    សូមជម្រាបជូនថា​ ការធ្វើ​តេស្ត​លើអ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ៣វិច្ឆិកា​ គិតត្រឹមថ្ងៃទី​១១វិច្ឆិកា​នេះ មាន​វិជ្ជមាន​ចំនួន​៤នាក់​ គឺឯកឧត្ដម​ សួស យ៉ារ៉ា, លោក​ សរ​ ចិត្រា​, ​ឯកអគ្គរដ្ឋទូត​ហុងគ្រី​ប្រចាំ​កម្ពុជា និង​អង្គរក្ស​ផ្ទាលគណៈ​ប្រតិភូហុងគ្រី​។ អ្នក​ទាំង៤នាក់នេះ មានសុខភាពល្អធម្មតា​​ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

    សូមបញ្ជាក់ថា ការធ្វើតេស្តរកវីរុស​កូវីដ១៩ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​សណ្ឋាគារសុខា សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែល​បាន​ពាក់​ព័ន្ធ​ផ្ទាល់ និងប្រយោល៕ ប្រភព៖​ FreshNews

     

     

    ពាក្យគន្លឹះទាក់ទង