គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រជាសហគមន៍ និង​ពលរដ្ឋ​ធ្វើដំណើរ​តាម​ផ្លូវ​ ទទួលបាន​ម៉ាសក្រណាត់​ពីរាជរដ្ឋាភិបាល​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ប្រជាសហគមន៍ និង​ពលរដ្ឋ​ធ្វើដំណើរ​តាម​ផ្លូវ​ ទទួលបាន​ម៉ាសក្រណាត់​ពីរាជរដ្ឋាភិបាល​ ប្រជាសហគមន៍ និង​ពលរដ្ឋ​ធ្វើដំណើរ​តាម​ផ្លូវ​ ទទួលបាន​ម៉ាសក្រណាត់​ពីរាជរដ្ឋាភិបាល​

    ភ្នំពេញ​៖ ស្របតាម​ការ​ណែនាំ​របស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ម៉ាសក្រណាត់ត្រូវ​បាន​ចែកជូន​ដល់​ប្រជាសហគមន៍​នៅមូលដ្ឋាន​ និង​ពលរដ្ឋទូទៅ ពិសេស​អ្នក​​​ធ្វើដំណើរ​តាម​ដងផ្លូវ​ដោយមិន​បាន​ពាក់ម៉ាស​ ខណៈ​ជំងឺ​កូវីដ​១៩​ បាន​កើត​មានជាថ្មី​នៅរាជធានីភ្នំពេញ។

    នៅថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នេះ​ ឯកឧត្ដម​ ម៉ម ប៊ុន​ហេង​​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និងឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​រាជធានីភ្នំពេញ បាន​ចុះ​ចែក​ម៉ាសក្រណាត់​ ដល់​ប្រជាសហគមន៍​នៅ​មូលដ្ឋាន​ខណ្ឌសែនសុខ​ និង​បាន​ណែនាំ​ពីវិធីការ​ពារផ្សេងៗ​ ក្នុងការទប់ស្កាត់​ការឆ្លង​ជំងឺកូវីដ១៩​។

    ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ម៉ាស់ក្រណាត់ទាំង២លាននេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីប្រគល់មកសាលារាជធានីភ្នំពេញ តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីយកមកប្រគល់ជូនទៅដល់ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការទិញម៉ាស់យកមកប្រើប្រាស់ ខណៈដែលជំងឺកូវីដ-១៩បានបានកើតមានជាថ្មីនៅក្នុងរាជធានីភ្នំពេញ ។

    ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នា ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ ពិសេសចំពោះអ្នកដែលកំពុងចត្តាឡីស័កត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល​។

    បន្ទាប់ពីចប់ពិធីចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋតាមសហគមន៍រួច ឯកឧត្ដម ឃួង​ ស្រេង​ ក៏​បានបន្តចុះចលនាយុទ្ធនាការចែកម៉ាសជូនបងប្អូនអ្នកធ្វើដំណើរតាមដងវិថី ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

    ជាមួយគ្នានេះដែរ​ ឯកឧត្ដម​ ឧត្ដម​សេនីយ៍ឯក ស ថេត អគ្គស្នងការរង​ និងជាស្នងការ​នគរបាល​រាជធានីភ្នំពេញ​ ក៏បាន​ចុះចែកម៉ាស់ជូនប្រជាពលរដ្ឋតាមគោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ តាមរយៈសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានចំនួន ២ម៉ឺនម៉ាស់ ក្នុងចំណោមម៉ាស់ទាំងនេះ មួយចំណែកផ្តល់ជូនដល់អ្នកថ្មើជើង អ្នកជិះកង់ ជិះម៉ូតូ ធ្វើដំណើរដោយអត់ពាក់ម៉ាស់ ហើយក្នុងម្នាក់ៗទទួលបានម៉ាស់២ពីរ។ ម៉ាសក្រណាត់នេះ អាចបោកគក់ ហើយប្រជាពលរដ្ឋ អាចបន្តប្រើប្រាស់ ដោយផ្លាស់ប្តូរគ្នាបាន។

    សូមជម្រាបជូនថា​ បន្ទាប់ពីដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តីការបទេសហុងគ្រី(ធ្វើតេស្ត​វិជ្ជមាន​វីរុសកូវីដ១៩​ នៅថៃ) ដែលសម្ដេចតេជោ​ឲ្យឈ្មោះ​ថា​ ព្រឹត្តិការណ៍ ៣វិច្ឆិកានោះ ជំងឺកូវីដ-១៩ បាន​កើតឡើងជាថ្មី​នៅរាជធានីភ្នំពេញ​ និង​មាន​អ្នក​ឆ្លង​ចំនួន​៤នាក់​ រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួងសុខាភិបាល​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ជាបន្តបន្ទាប់​ដើម្បីទប់ស្កាត់​កុំ​ឲ្យមាន​ការរីករាល​ដាល​បន្តទៀត​៕

    អត្ថបទទាក់ទង