គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកស្រី លី ស្រីវីណា​ អតីតតំណាងរាស្ត្រ​ CNRP ទទួលបាននីតិ​សម្បទាន​ធ្វើនយោបាយឡើងវិញ និងសុំ​រួមជីវភាពនយោបាយជាមួយគណបក្ស​ប្រជាជនកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    លោកស្រី លី ស្រីវីណា​ អតីតតំណាងរាស្ត្រ​ CNRP ទទួលបាននីតិ​សម្បទាន​ធ្វើនយោបាយឡើងវិញ និងសុំ​រួមជីវភាពនយោបាយជាមួយគណបក្ស​ប្រជាជនកម្ពុជា លោកស្រី លី ស្រីវីណា​ អតីតតំណាងរាស្ត្រ​ CNRP ទទួលបាននីតិ​សម្បទាន​ធ្វើនយោបាយឡើងវិញ និងសុំ​រួមជីវភាពនយោបាយជាមួយគណបក្ស​ប្រជាជនកម្ពុជា

    ភ្នំពេញ​៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយដល់ លោកស្រី លី ស្រីវីណា អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូល សម្រេច​មិន​ឱ្យ​ធ្វើនយោបាយរយៈពេល៥ឆ្នាំ។ នេះបើតាមព្រះរាជក្រឹត្យ ដែលទទួល​បាន​នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

    ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ​ដល់​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ ​បានធ្វើឡើងបន្ទាប់ពីមាន ការក្រាបបង្គំទូលថ្វាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីលោកស្រី លី ស្រីវីណា បានដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំនីតិសម្បទាធ្វើនយោបាយ និងលិខិតគោរពស្នើសុំចូលរួមជីវភាព​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា។

    មន្រ្តីជាន់ខ្ពស់ពី​ខុទ្ទកាល័យប្រ​ធានគណបក្សប្រជាជនកម្ពុជា បានថ្លែងឲ្យ​ដឹងថា លិខិត​គោរព​ស្នើ​សុំ​របស់​លោក​ស្រី លី ស្រីវីណា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក៏​ត្រូវ​បានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យល់​ព្រម​ហើយ​ក្នុង​ការ​ទទួល​យក​លោក​ស្រី មកធ្វើជាសមាជិកគណបក្ស។

    សូមបញ្ជាក់ថា អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ សរុប១១៨នាក់ ត្រូវបានតុលាការ​កំពូល​កម្ពុជា​ចេញ​សាលដីកា សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

    រហូតមក​ដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោកវ៉ា សាម៉ុន, ទី១៣៖ លោក ស៊ុន សុភ័ក្រ និងចុងក្រោយទី១៤៖ លោកស្រី លី ស្រីវីណា៕ ប្រភព៖ FreshNews

    អត្ថបទទាក់ទង