ថ្នាក់ដឹកនាំប្រទេសអាស៊ាន គាំទ្រសាធារណរដ្ឋកូរ៉េក្នុងការជំរុញ និងលើកកម្ពស់ គោលនយោបាយភាគខាងត្បូងថ្មីបូក
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២១ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន បានបង្ហាញពីការគាំទ្រចំពោះសាធារណរដ្ឋកូរ៉េដែលបានជំរុញ និងលើកកម្ពស់ គោលនយោបាយភាគខាងត្បូងថ្មី ទៅជា គោលនយោបាយភាគខាងត្បូងថ្មីបូក។
អង្គប្រជុំបានឯកភាពក្នុងការពង្រឹងលំហូរសេរីនៃពាណិជ្ជកម្ម និង វិនិយោគ រវាងតំបន់ទាំងពីរសំដៅធានាដល់ចីរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ដែលជាកត្តាដ៏សំខាន់ក្នុងការរក្សាលំនឹងសេដ្ឋកិច្ច នៅក្នុងបរិបទនៃការងើបឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ ក៏ដូចជាសាទរដល់ដំណើរឆ្ពោះទៅបញ្ចប់ការចរចារ និងចុះហត្ថលេខាលើ “ភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់-RCEP” នៅថ្ងៃទី១៥ វិច្ឆិកា នេះ៕
អត្ថបទទាក់ទង