គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    នាយករដ្ឋមន្ត្រីឡាវ​ ថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជាដែលបាន​ផ្ដល់​ម៉ាស​ និង​បរិក្ខាពេទ្យ​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    នាយករដ្ឋមន្ត្រីឡាវ​ ថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជាដែលបាន​ផ្ដល់​ម៉ាស​ និង​បរិក្ខាពេទ្យ​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​ នាយករដ្ឋមន្ត្រីឡាវ​ ថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជាដែលបាន​ផ្ដល់​ម៉ាស​ និង​បរិក្ខាពេទ្យ​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​

    ឡាវ​៖​ ឯកឧត្ដម​ ​ថងលុន ស៊ីសុលីត​ នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ បាន​ថ្លែង​អំណរគុណ​ដល់រដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​​ ដែល​បាន​ផ្ដល់​ម៉ាស​ និង​គ្រឿង​បរិក្ខា​ពេទ្យជាច្រើន​មុខ​ ដល់​ប្រទេសឡាវ​ ដើម្បីចូលរួម​ប្រយុទ្ធ​ប្រឆាំង​​ការឆ្លងរីករាល​ដាល​ជំងឺ​កូវីដ​១៩​។

    នៅថ្ងៃទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ ឯកឧត្ដម​ នាយករដ្ឋមន្ត្រី​ឡាវ​ បាន​មាន​ប្រសាសន៍ថា​ ឯកឧត្ដម​ពិតជាមាន​សេចក្ដីរីករាយ​យ៉ាងក្រៃលែង​ អញ្ជើញ​ចូល​រួម​ជាមួយ​នឹង​សម្ដេចពិជ័យ​សេនា​ ទៀ បាញ់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក្នុង​ពិធីប្រគល់​ ទទួលអំណោយមនុស្សធម៌​​សម្ភារៈបរិក្ខាវេជ្ជសាស្ត្រ​​​ពីរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​បម្រើ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

    ឯកឧត្ដម បាន​ថ្លែង​នូវ​អំណរគុណដ៏ជ្រៀលជ្រៅ​បំផុត​ចំពោះ​រាជរដ្ឋាភិបាល​ និងប្រជាជនកម្ពុជា​ ពិសេស​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែល​តែង​តែ​មាន​ក្ដីព្រួយ​បារម្ភ​ និង​បាន​ផ្ដល់​អំណោយ​សប្បុរសធម៌ដ៏ថ្លៃថ្លា​ បាន​ទាន់​ពេល​វេលា​ ដល់រដ្ឋាភិបាល និងប្រជាជនឡាវ​ ដែល​នេះ​បានបង្ហាញឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ទំនាក់ទំនង​មិត្ត​ភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏ជិតស្និទ​រវាងប្រទេសទាំងពីរ​។ ឯកឧត្ដម​បន្តថា​ នឹង​ប្រើ​ប្រាស់គ្រឿង​បរិក្ខា​វេជ្ជសាស្ត្រ​ទាំងអស់នេះ ឲ្យ​មាន​លទ្ធផល​ខ្ពស់បំផុត​ក្នុងការការពារទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ​១៩ ។

    ឯកឧត្ដម​ មានជំនឿ​យ៉ាង​មុតមាំថា​ ក្រោម​ការ​ដឹក​នាំដ៏ឈ្លៀសវៃ​របស់ថ្នាក់នាំ​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ​​កម្ពុជា​ ដែលមាន​​សម្ដេចតេជោ​ ហ៊ុន​ សែន​ ជាប្រមុខ​ កម្ពុជា​នឹង​អាចយកឈ្នះ​​ការរីករាលដាល​ជំងឺកូវីដ​១៩​បាន​ដោយជោគជ័យ។

    ​ ឯកឧត្ដម​ ​ថងលុន ស៊ីសុលីត ក៏បាន​ជូនពរ​ដល់សម្ដេចតេជោ​ ហ៊ុន​ សែន​ ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក សូម​ទទួលបាន​នូវសុខភាពល្អ​ និង​ជៀសឆ្ងាយ​ពីជំងឺ​កូវីដ​១៩​ ដ៏កាច​សាហាវនេះ។

    សូមបញ្ជាក់ផងដែរថា អំណោយកម្ពុជាជូនទៅមិត្តឡាវរួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 1៕

    អត្ថបទទាក់ទង