គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាល​ថៃ​ ផ្ដល់ថវិកា៣ម៉ឺនដុល្លារដល់កម្ពុជា​ ដើម្បីរួមចំណែក​ក្នុងការស្ដារឡើងវិញនូវ​ការខូចខាត​ដោយ​គ្រោះទឹកជំនន់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    រាជរដ្ឋាភិបាល​ថៃ​ ផ្ដល់ថវិកា៣ម៉ឺនដុល្លារដល់កម្ពុជា​ ដើម្បីរួមចំណែក​ក្នុងការស្ដារឡើងវិញនូវ​ការខូចខាត​ដោយ​គ្រោះទឹកជំនន់​ រាជរដ្ឋាភិបាល​ថៃ​ ផ្ដល់ថវិកា៣ម៉ឺនដុល្លារដល់កម្ពុជា​ ដើម្បីរួមចំណែក​ក្នុងការស្ដារឡើងវិញនូវ​ការខូចខាត​ដោយ​គ្រោះទឹកជំនន់​

    ភ្នំពេញ​៖ រាជរដ្ឋាភិបាលថៃ បានផ្តល់ថវិកា ៣ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញក្រោយរងគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង។

    ការផ្តល់ថវិកាបង្ហាញពីសមានចិត្តរបស់រាជរដ្ឋាភិបាលក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា និងជាការបង្ហាញឱ្យឃើញពីការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

    ថវិកាជំនួយរបស់រាជរដ្ឋាភិបាលថៃ ត្រូវបានលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ប្រគល់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន ស្ថិតនៅឃុំ គគី ស្រុកកៀនស្វាយ ខេត្តកណ្តាល៕

    អត្ថបទទាក់ទង