គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងអប់រំ​ ប្រកាសផ្ដល់អាហារូបករណ៍១០០%​ ​ចំនួន​៦០កន្លែង​ ដល់និស្សិត លើ​ជំនាញ ៣

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ក្រសួងអប់រំ​ ប្រកាសផ្ដល់អាហារូបករណ៍១០០%​ ​ចំនួន​៦០កន្លែង​ ដល់និស្សិត លើ​ជំនាញ ៣ ក្រសួងអប់រំ​ ប្រកាសផ្ដល់អាហារូបករណ៍១០០%​ ​ចំនួន​៦០កន្លែង​ ដល់និស្សិត លើ​ជំនាញ ៣

    ភ្នំពេញ​៖ ក្រសួងអប់រំ យុវជន និងកីឡា​ បានប្រកាស​ផ្ដល់​អាហារូបករណ៍​១០០% ចំនួន​ ៦០កន្លែង​ ដល់និស្សិត​ចូលសិក្សា​ថ្នាក់បន្ត​បរិញ្ញាបត្រ​(២+២) សម្រាប់សិក្សានៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​។ នេះ​បើយោង​តាម​សេចក្ដីជូនដំណឹងរបស់​ក្រសួងអប់រំ។

    ​អាហារូបករណ៍​នេះ ផ្ដល់​ដល់​និស្សិត​ដែលមាន​សញ្ញាបត្រ​បរិញ្ញាបត្រ​រង សម្រាប់​សិក្សា​ថ្នាក់​បន្ត​បរិញ្ញាបត្រ (២+២) ផ្ដោតលើ​ជំនាញ​ចំនួន​៣៖ វិទ្យាសាស្ត្រ​ដំណាំ​ចំនួន ២០​កន្លែង, ​វិទ្យាសាស្ត្រ​សត្វ​ចំនួន ២០​កន្លែង​ និង​កុំព្យូទ័រ​ធុរកិច្ច​ចំនួន​ ២០កន្លែង​។ និស្សិត​ដែល​ចាប់អារម្មណ៍​នូវ​ជំនាញ​ខាងលើនេះ អាច​ទៅ​ទទួល​ពាក្យ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​ដោយផ្ទាល់ ឬ​អាច​ទាញយក​ពាក្យ​ស្នើសុំ​បាន​តាមរយៈ​គេហទំព័រ www.ksit.edu.kh ​។ កាលបរិច្ឆេទ ​នៃ​ការទទួល​ពាក្យ​ចាប់​ពីថ្ងៃប្រកាស​​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​។

    ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ជា​គ្រឹះស្ថានឧត្ដមសិក្សា​សាធារណៈ​ស្ថិតនៅក្រោម​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ឈានមុខ​គេ​តាម​បណ្ដា​ខេត្ត លើ​ការច្នៃ​ប្រតិដ្ឋ និង​ន​វា​និវត្តន៍​ផ្នែក​បច្ចេកវិទ្យា និង​កសិកម្ម ដែលមាន​បង្រៀន​នូវ ៦ មុខជំនាញ​ដូចជា វិទ្យាសាស្ត្រ​ដំណាំ វិទ្យាសាស្ត្រ​ជលផល វិទ្យាសាស្ត្រ​សត្វ កំ​ព្យូ​ទ័​រ​ធុរកិច្ច បច្ចេកវិទ្យា​អាហារ និង​ជំនាញ​ដំឡើង​ប្រព័ន្ធ​អគ្គិសនី​។ វិទ្យាស្ថាន​នេះ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៤៤ ភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​៕

     

    អត្ថបទទាក់ទង