គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាល​ជប៉ុន​ ផ្ដល់​ឥណទានសម្បទាន​ មានទឹកប្រាក់ជាង ២០០លានដុល្លារ​ ដល់កម្ពុជា​ សម្រាប់​កម្មវិធីគាំទ្រ​ឆ្លើយ​តប​ទៅនឹង​វិបត្តិកូវីដ​១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    រាជរដ្ឋាភិបាល​ជប៉ុន​ ផ្ដល់​ឥណទានសម្បទាន​ មានទឹកប្រាក់ជាង ២០០លានដុល្លារ​ ដល់កម្ពុជា​ សម្រាប់​កម្មវិធីគាំទ្រ​ឆ្លើយ​តប​ទៅនឹង​វិបត្តិកូវីដ​១៩ រាជរដ្ឋាភិបាល​ជប៉ុន​ ផ្ដល់​ឥណទានសម្បទាន​ មានទឹកប្រាក់ជាង ២០០លានដុល្លារ​ ដល់កម្ពុជា​ សម្រាប់​កម្មវិធីគាំទ្រ​ឆ្លើយ​តប​ទៅនឹង​វិបត្តិកូវីដ​១៩

    ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ជប៉ុន​ បានផ្ដល់​ឥណទាន​សម្បទាន ដែលមាន​ទឹកប្រាក់​ ២៥ប៊ីលាន​យ៉េន​ ប្រមាណ ២៣៤,៦លាន​ដុល្លារ​អាមេរិក​ ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​កម្មវិធីគាំទ្រ​ ដើម្បីឆ្លើយ​តប​ទៅនឹង​វិបត្តិ​នៃ​ជំងឺកូវី​ដ១៩​ ។

    កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​នេះ ត្រូវបាន​ចុះ​ហត្ថលេខាដោយ​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​លោក​ Yuichi Sugano ប្រធាន​ស្ដីទី​នៃ​ទីភ្នាក់​ងារ​សហប្រតិបត្តិការ​ជប៉ុន​ប្រចាំ​កម្ពុជា​ កាលពីថ្ងៃទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២០។

    ជំនួយរបស់រាជរដ្ឋាភិបាល​ជប៉ុន​នូវពេលនេះ គឺធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ស្ថេរភាព​សេដ្ឋកិច្ច​ និង​កិច្ច​ខិត​ខំប្រឹងប្រែង​អភិវឌ្ឍន៍​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ រួមមាន​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​​ កម្មវិធីជំនួយ​សង្គម​ បណ្ដាញ​ភស្ដុភារកម្ម​ ហេដ្ឋារចនា​សម្ព័ន្ធ​រូបវ័ន្ត​ ដែលបាន​រងផល​ប៉ះពាល់​ពីវិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​។

    ក្នុងនាម​ជាដៃគូ​រ​អភិវឌ្ឍន៍ JICA តែងតែ​ប្រកាន់​ភ្ជាប់​នូវអភិក្រម​រួម​ ដើម្បី​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈមនានា​ និង​បន្ត​រួម​ដៃ​ជាមួយ​ប្រទេ​សកម្ពុជា​​ប្រយុទ្ធ​ទៅនឹង​ជំងឺ​កូវីដ​១៩​។ ក្នុង​បរិបទ​នេះ JICA បាន​កំពុង​ជួយ​គាំទ្រ​កែលម្អ​អគារ​មន្ទីរ​ពេទ្យ និង​បំពាក់​បរិក្ខា​ពេទ្យ​ថ្មី​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​បាត់ដំបង​ និង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ ផ្ដល់សម្ភារៈ​អនាម័យ​ដល់មជ្ឈមណ្ឌល​​សហប្រតិបត្តិការកម្ពុជា-ជប៉ុន​ បំពាក់​ម៉ាស៊ីន​ទែម៉ូម៉ែត្រ​វាស់​កម្ដៅ​ និងផ្ដល់​សម្ភារៈ​មួយចំនួន​ដល់រថយន្ត​ក្រុង​ក្នុងរាជធានីភ្នំពេញ ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​។

    ទន្ទឹមនឹង​នេះ JICA បាន​កំពុង​អនុវត្តន៍គម្រោង​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​ដែលកំពុង​បម្រើ​ការ​ក្នុង​វិស័យ​សុខាភិបាល​តាមរយៈ​ការបញ្ជូន​ជំនាញ​ការ​មក​ប្រទេស​កម្ពុជា និង​រៀបចំ​បណ្ដុះ​បណ្ដាល​ដល់មន្ត្រី៕

     

    អត្ថបទទាក់ទង