គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋាភិបាល​ចិន​ផ្តល់​សម្ភារៈ​ និង​បរិក្ខា​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    រដ្ឋាភិបាល​ចិន​ផ្តល់​សម្ភារៈ​ និង​បរិក្ខា​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ រដ្ឋាភិបាល​ចិន​ផ្តល់​សម្ភារៈ​ និង​បរិក្ខា​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ

    ព្រះសីហនុ​៖ ​ក្រសួង​បរិស្ថាន ​នៅ​ថ្ងៃ​ទី​២២ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ ​បាន​ទទួលសម្ភារៈ​ និង​បរិក្ខា​កាត់​បន្ថ​យការបញ្ចេញ​កាបូន ​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន ​ក្រោម​គម្រោង​សាក​ល្បង​បញ្ចេញ​កាបូន​តិច​នៅ​ខេត្ត​ព្រះសីហនុ​។

    បច្ចុប្បន្ន​នេះ ​សម្ភារៈ​ និង​បរិក្ខា​ទាំង​អស់​បាន​មក​ដល់កំ​ពង់​ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុរួចហើយ ​ហើយ​នឹង​ត្រូវ​បំពាក់​តាម​សាលារៀ​ន ​និង​ទី​សាធារណៈ​។ ជំនួយ​ទាំង​នេះ ​បាន​ផ្តល់​ជូន​មក​ប្រទេស​កម្ពុជា ​តាម​រយៈ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​គម្រោង​សាក​ល្បង​បញ្ចេញ​កាបូន​តិច​នៅខេត្ត​ព្រះសីហនុ​ ដែល​បាន​ចុះហត្ថ​លេខា​កាល​ពី​ឆ្នាំក​ន្លង​ទៅ ​រវាង​ក្រសួង​បរិស្ថា​ន​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ និង​ក្រសួង​អេកូឡូស៊ី ​និង​បរិស្ថាន ​នៃសា​ធារណរដ្ឋ​ប្រជា​មានិត​ចិន​។

    តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នេះ ​ក្រសួង​បរិស្ថា​នសូមលើ​កទឹ​កចិ​ត្តដ​ល់តួ​អង្គ​ពាក់ព័ន្ធ​ទាំងអស់ ​សូម​ចូល​រួមសកម្មភាព​លើក​កម្ពស់​ការ​យល់​ដឹងអំ​ពី​បរិស្ថាន ​ពង្រឹង​សមត្ថភាព​បង្ការ ​ទប់ស្កាត់ ​និង​ចាត់​វិធាន​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ប្រទេស​កម្ពុជា ​ដើម្បី​និរន្តរភាព​ទី​ក្រុងស្អា​ត ​មានមេត្រី​ភាព​បរិស្ថាន ​ទីក្រុ​ង​បៃតង​ ដើម្បី​ភាព​សុខុដុម​រមនា​បរិស្ថាន​ និង​ការ​ស់នៅដោ​យចីរភាព​។

    សម្ភារៈ​បរិក្ខា​ដែល​រដ្ឋាភិបាល​ចិនបាន​ប្រគល់​ឲ្យនៅ​ពេល​នេះ ​រួម​មាន៖ អំពូល​សូឡា​ចំនួន​ ២៨០០ ​គ្រឿង,​ ពូល​ផ្ទាំង​សូឡា​ចំនួ​ន​២០០​កម្លេ និង​ម៉ូតូ​អគ្គិសនី​ចំនួន​២០​០គ្រឿង​ ៕

    អត្ថបទទាក់ទង