គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេច​តេជោ ​ហ៊ុន សែន ​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​សមាជិកក្រុមមេ​ធាវីរាជ​រដ្ឋាភិបាល និង​ក្រុមមេធាវីស្ម័គ្រ​ចិត្ត​សម្តេចតេជោ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    សម្តេច​តេជោ ​ហ៊ុន សែន ​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​សមាជិកក្រុមមេ​ធាវីរាជ​រដ្ឋាភិបាល និង​ក្រុមមេធាវីស្ម័គ្រ​ចិត្ត​សម្តេចតេជោ សម្តេច​តេជោ ​ហ៊ុន សែន ​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​សមាជិកក្រុមមេ​ធាវីរាជ​រដ្ឋាភិបាល និង​ក្រុមមេធាវីស្ម័គ្រ​ចិត្ត​សម្តេចតេជោ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន១៥៣នាក់។ ពិធីសំណេះសំណាលនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព។

    «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។

    «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មានឯកឧត្តម គី តិច ជាប្រធាន និងមានសមាជិកសរុប ១៣៨រូប នៅគ្រប់រាជធានី-ខេត្ត។

    ចាប់តាំងពីបង្កើតឡើង «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ ដើម្បីសម្រួលដល់ការទាក់ទងរបស់ស្ត្រីមានបញ្ហា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានប្រកាសបង្ហាញលេខទូរស័ព្ទជាសាធារណៈផងដែរ៕

     

    អត្ថបទទាក់ទង