គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម​ ហង់ជួន​ ណារ៉ុន​ សម្រេច​ផ្អាក​ដំណើរ​ការ​សាលារៀន​ AIS សាខា​ចាក់អង្រែ​ រយៈ​ពេល​ ២សប្ដាហ៍សិន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ឯកឧត្ដម​ ហង់ជួន​ ណារ៉ុន​ សម្រេច​ផ្អាក​ដំណើរ​ការ​សាលារៀន​ AIS សាខា​ចាក់អង្រែ​ រយៈ​ពេល​ ២សប្ដាហ៍សិន​ ឯកឧត្ដម​ ហង់ជួន​ ណារ៉ុន​ សម្រេច​ផ្អាក​ដំណើរ​ការ​សាលារៀន​ AIS សាខា​ចាក់អង្រែ​ រយៈ​ពេល​ ២សប្ដាហ៍សិន​

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ហង់ជួន​ ណារ៉ុន​ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​ និង​កីឡា​ បាន​​សម្រេច​ផ្អាក​​ដំណើរ​ការ​​សាលា​រៀន​អន្តរទ្វីប​អាមេរិកាំង (AIS) សាខា​ចាក់​អង្រែ​ជាបណ្ដោះអាសន្ន​រយៈពេល​ ២សប្ដាហ៍ ។ នេះបើយោង​តាម​សេចក្ដី​ជូនដំណឹង​របស់ក្រសួង​អប់រំ​ចេញផ្សាយនៅថ្ងៃនេះ។

    ដើម្បីទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ចូ​ល​ក្នុង​សាលា​រៀន​ និង​ក្នុ​ងសហគមន៍ និង​តាម​ការ​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន​ និង​កីឡា​ បាន​សម្រេច​ផ្អាក​ដំណើរការ​សាលា​រៀន​អន្តរទ្វីបអាមេរិក​កាំង​ សាខា​ចាក់អង្រែ​ ជាបណ្ដោះ​អាសន្ន​​រយៈ​ពេល​ ២សប្ដាហ៍​ ចាប់ពីថ្ងៃជូនដំណឹង​នេះតទៅ​។ គ្រឹះស្ថាន​សិក្សា​នេះ​ត្រូវ​បន្ត​ដំណើរ​ការ​បង្រៀន​ និង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

    បុគ្គលិក​អប់រំ មាតាបិត អ្នកអាណាព្យាបាល​ និងសិស្សានុសិស្ស​ពាក់ព័ន្ធ​នឹង​គ្រឹះស្ថានសិក្សា​ខាងលើនេះ សូមបន្ត​តាម​ដាន​សុខភាពផ្ទាល់​ខ្លួន ​​និង​ក្នុង​ករណី​មាន​ការសង្ស័យ​ សូម​ទំនាក់ទំនង​ទៅសេវា​សុខាភិបាល​។

    សូម​បញ្ជាក់​ថា​ ការ​ផ្អាក​ដំណើរ​ការ​សាលារៀន​ខាងលើនេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា​ រក​ឃើញ​វិជ្ជមាន​វីរុស​កូវីដ១៩​ ថ្មី ចំនួន​៧​ នាក់នេះថ្ងៃនេះ​ ក្នុង​ក៏មាន​កុមារ៉ា ០១នាក់ អាយុ១២ឆ្នាំ​ ជាសិស្សរៀន​នៅ​សាលារៀនអន្តរទ្វីបអាមេរិកកាំងសាខា​ចាក់អង្រែ៕

    អត្ថបទទាក់ទង