សម្តេចតេជោ ហ៊ុន សែន សម្រេចបង្វែរថវិកា ៥លានដុល្លារសល់ពីការសាងសង់នៅព្រះសីហនុ មកកែលម្អមាត់ស្ទឹងសៀមរាបប្រវែងជាង ៨គីឡូម៉ែត្រ
ភ្នំពេញ៖ នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបង្វែរថវិកាចំនួន ៥លានដុល្លារ សល់ពីការស្ថាបនាផ្លូវនៅព្រះសីហនុ មកកែលម្អមាត់ស្ទឹងសៀមរាបប្រវែង ៨៤៤០ម៉ែត្រ ដើម្បីលើកសោភ័ណភាព និងសម្រួលការលេងកម្សាន្តរបស់ប្រជាពលរដ្ឋ។
សម្ដេចតេជោ សង្ឃឹមថា ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងទេសចរណ៍ដ៏រឹងមាំ និងមានសក្ដានុពលបន្តទៀតតាមរយៈវិស័យទេសចរណ៍បន្ទាប់ពីកូវីដ១៩បានកន្លងផុត។ ក្នុងឱកាសនោះដែរ សម្ដេចតេជោ បានមានប្រសាសន៍ថា បើសិនកូវីដ១៩ នៅឆ្នាំ២០២០ មានការថមថយ អាចនឹងគិតគូរបង្កើតព្រឹត្តិការណ៍អង្គរសង្គ្រាន្តឡើងវិញផងដែរ៕
សូមស្ដាប់ប្រសាសន៍សម្ដេចតេជោខាងក្រោមនេះ៖
អត្ថបទទាក់ទង