ក្រសួងសុខាភិបាល៖ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៣នាក់(ឆ្លងក្នុងសហគមន៍) និងមានអ្នកជាសះស្បើយ ៣នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន ៣នាក់ ជាអ្នកពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» និងមានករណីជាសះស្បើយចំនួន៣នាក់។សរុបមកដលពេលនេះមានករណីឆ្លងក្នុងសហគមន៍មានចំនួន១៧នាក់ហើយ។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣២៦នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ៣០៤នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២២នាក់ និងមិនមានករណីស្លាប់ទេ៕
អត្ថបទទាក់ទង