ក្រសួងធនធានទឹក៖ អាកាសធាតុនឹងចុះត្រជាក់ក្រោម ២០អង្សា នៅបណ្ដាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា នឹងចាប់ផ្ដើមចុះត្រជាក់ខ្លាំងលើកទី១ (ក្រោម ២០ oC ក្នុងខេត្តមួយចំនួន) ចាប់ពីថ្ងៃទី៤ ដល់៧ខែធ្ន ឆ្នាំ២០២០។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ ដោយនៅថ្ងៃទី៤ ខែធ្នូ នឹងរំកិលចុះមកលើភាគកណ្ដាលប្រទេសកម្ពុជា ជាមួយនិងខ្យល់មូសុងឦសាន្តបក់ខ្លាំង។
ក្រសួងធនធានទឹកបន្តថា ស្ថានភាពបែបនេះធ្វើឲ្យធាតុអាកាសនឹងចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃទី៤ ដល់ទី៧ ខែធ្នូ ឆ្នាំ២០២០ និងបណ្ដាលឲ្យ៖
- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាមានពី ១៩ oC -២១ oC និងអតិបរមាមានពី ២៦ oC -២៨ oC
- បណ្ដាខេត្តជាប់ជួរភ្នំដងវែក និងខ្ពង់រាបឦសាន្ត មានសីតុណ្ហភាពអប្បបរមាមានពី ១៧ oC -១៩ oC និងអតិបរមាមានពី ២៥ oC -២៧ oC
- តំបន់មាត់សមុត្រ មានសីតុណ្ហភាពអប្បបរមាមានពី ២១ oC -២៣ oC និងអតិបរមាមានពី ២៧ oC -២៩ oC
អាស្រ័យស្ថានភាពអាកាសធាតុបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវផ្យប្រជាពលរដ្ឋ និងជាពិសេសវរៈកងទ័ពរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ត យកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់នេះ៕