គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល​ សម្រេច​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​ ធនាគារចិន(មុន្នីវង្ស)​ និង​ធនាគារ​កាថេ​ យូណៃធីត(សម្ដេចប៉ាន)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០​ |
    ក្រសួងសុខាភិបាល​ សម្រេច​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​ ធនាគារចិន(មុន្នីវង្ស)​ និង​ធនាគារ​កាថេ​ យូណៃធីត(សម្ដេចប៉ាន) ក្រសួងសុខាភិបាល​ សម្រេច​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​ ធនាគារចិន(មុន្នីវង្ស)​ និង​ធនាគារ​កាថេ​ យូណៃធីត(សម្ដេចប៉ាន)

    ភ្នំពេញ​៖ នៅថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០នេះ ក្រសួងសុខាភិបាល​ សម្រេច​ផ្អាក​ដំណើរ​ការ​ជាបណ្ដោះ​អាសន្ន ធនាគា​រ ចិន-​កាណាឌីយ៉ា​ ផ្លូវព្រះមុន្នីវង្ស និង​ធនាគារ​កាថេ យូណៃធីត​ សាខា​ផ្លូវ​សម្ដេច​ប៉ាន​ រាជធានីភ្នំពេញ​ បន្ទាប់​ពីមាន​ករណីឆ្លង​ចូលក្នុងសហគមន៍ ២នាក់​ថ្មី ។

    ក្រសួងសុខាភិបាល​ នឹង​ចុះ​យកសំណាក​របស់​បុគ្គលិកទាំងអស់​ និង​តម្រូវ​ឲ្យ​បុគ្គលិក​ទាំងអស់​នៃ​ធនាគារទាំងពីរ សាខានេះ​ ធ្វើចត្តាឡីស័កចំនួន​១៤ថ្ងៃ​ផងដែរ​។

    សូមបញ្ជាក់ថា នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមាន​វីរុសកូវីដ១៩ថ្មីចំនួន ២នាក់ ក្នុងនោះមាន​៖(ទី១)បុរសជនជាតិខ្មែរអាយុ ២៣ ជាបុគ្គលិកធនាគារចិន (កាណាឌីយ៉ា ផ្លូវមុនីវង្ស) ដែលបានប៉ះពាល់ជាមួយស្ត្រីអាយុ៣៦ឆ្នាំ ដែលរកឃើញវីរុសកូវីដ១៩ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ (ទី២)ស្ត្រីជនជាតិខ្មែរអាយុ ២១ឆ្នាំ (ត្រូវជាប្អូនស្រីបង្កើតបុរសខាងលើ) ជាបុគ្គលិកធនាគារកាថេ យូណៃធីត រាជធានីភ្នំពេញ។ អ្នក​ទាំងពីររូបនេះ​មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយ​លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់អ្នកទាំងពីរ​ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕

     

     

    អត្ថបទទាក់ទង