ក្រសួងអប់រំ ប្រកាសពន្យាពេលប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៩-២០២០ ទៅពាក់កណ្ដាលខែមករា ២០២១
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ទៅពាក់កណ្ដាលខែមករា ២០២១វិញ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ដោយសារស្ថានភាពមិនទាន់ច្បាស់លាស់ នៃផលប៉ះពាល់របស់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យាពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩-២០២០ ដែលគ្រោងរៀបចំនៅថ្ងៃទី២១ និង២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ។ ក្រសួងអប់រំ នឹងជូនដំណឹងអំពីកាលបរិច្ឆេទច្បាស់លាស់នៃការប្រឡងនៅពេលក្រោយ៕
អត្ថបទទាក់ទង