គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មនុស្ស ០៤នាក់ទៀត​ ត្រូវ​បាន​រកឃើញថា​វិជ្ជមាន​វីរុសកូវីដ១៩​ ជាព្រឹត្តិការណ៍ឆ្លង​ក្នុង​សហគមន៍

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០២០​ |
    មនុស្ស ០៤នាក់ទៀត​ ត្រូវ​បាន​រកឃើញថា​វិជ្ជមាន​វីរុសកូវីដ១៩​ ជាព្រឹត្តិការណ៍ឆ្លង​ក្នុង​សហគមន៍ មនុស្ស ០៤នាក់ទៀត​ ត្រូវ​បាន​រកឃើញថា​វិជ្ជមាន​វីរុសកូវីដ១៩​ ជាព្រឹត្តិការណ៍ឆ្លង​ក្នុង​សហគមន៍

    ភ្នំពេញ​៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ​២០២០​ នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា រកឃើញករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ ថ្មីចំនួន​ ០៤​នាក់​បន្ថែមទៀត​ ដែលសុទ្ធជាករណីពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា​ និងមិន​មានករណីជាសះស្បើយទេ។

    ករណីវិជ្ជមាន​វីរុស​កូវីដ១៩​ ចំនួន​ ៤ករណីនេះ រួមមាន​​៖

    1. បុរជនជាតិខ្មែរ​ឈ្មោះ អិត កុម៉ាល​ អាយុ ៣៥ឆ្នាំ រស់នៅ​សង្កាត់​បឹងកេងកង ខណ្ឌបឹងកេងកង (បានទៅហាង Zendo បឹងកេងកងកាលពីថ្ងៃទី២៧វិច្ឆិកា)
    2. បុរសជនជាតិខ្មែរ​ឈ្មោះ សន សាន់​បញ្ញារិទ្ធ​ អាយុ​ ២០ឆ្នាំ រស់នៅ​សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ​ (បានទៅហាង Pedro ផ្លូវព្រះសីហនុ​)
    3. ស្ត្រី​ជនជាតិខ្មែរ​ឈ្មោះ ឡុង សុខនី អាយុ ៣៣ឆ្នាំ​ រស់នៅ​សង្កាត់​ព្រែក​ឬស្សី ក្រុង​តាខ្មរៅ​ (ជាបុគ្គលិក​ហាង Pedro ផ្លូវព្រះសីហនុ)
    4. បុរសជនជាតិ​ខ្មែរ​ឈ្មោះ ទៅ គឹម​ហុក អាយុ ២៧​ឆ្នាំ​ រស់នៅ​សង្កាត់​បឹង​ទំពន់​ ខណ្ឌមានជ័យ​ (ចូលទៅហាង​ Pedro ដែលជាអ្នកប៉ះពាល់​ជាមួយ​អ្នកជំងឺឈ្មោះ ញិល សុខកូឡា រកឃើញវិញមានវីរុសកូវីដ១៩​ថ្ងៃទី៣ធ្នូ)

    សូម​បញ្ជាក់​ថា​ គិត​ត្រឹម​ម៉ោង​៧​ព្រឹកថ្ងៃទី​០៩​ ខែធ្នូ ឆ្នាំ​២០២០​ កម្ពុជាមាន​អ្នកមាន​វីរុស​កូវីដ​១៩​ សរុបចំនួន​ ៣៥៤នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៣០៧នាក់ អ្នក​កំពុងសម្រាកព្យាបាល​ចំនួន​ ៤៧នាក់ និង​មិន​មាន​ករណីស្លាប់​ទេ​៕

     

    អត្ថបទទាក់ទង