គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ថា​ មានហេតុផល​ ៥ចំណុច​ដែល​​មិនទាន់​អាចប្រកាស​បិទបញ្ចប់​ព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ថា​ មានហេតុផល​ ៥ចំណុច​ដែល​​មិនទាន់​អាចប្រកាស​បិទបញ្ចប់​ព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ថា​ មានហេតុផល​ ៥ចំណុច​ដែល​​មិនទាន់​អាចប្រកាស​បិទបញ្ចប់​ព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា​

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃ​ទី១៥ ​ខែ​ធ្នូ ឆ្នាំ២​០២០​នេះ ​សម្ដេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស​ទៅ​កាន់​បង​ប្អូន​ជន​រួម​ជាតិ ទាក់ទិនទៅនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ា​ក់សាំងការពារ​ជំងឺកូវីដ​១៩។

    ក្នុងខណៈនៃការថ្លែងសារ​នោះដែរ​ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គ្រប់គ្រងបាន តែ​មិន​ទាន់​បញ្ចប់​ដោយ​យោង​លើ​ហេតុ​ផល​ចំនួ​ន៥៖

    ១. មិនទាន់ដឹងអស់នៅឡើយទេថា តើមានកន្លែងណាខ្លះទៀត ដែលអ្នកជំងឺទៅដល់ រកមិនទាន់ឃើញ អ្នកជំងឺមិនប្រាប់ ឬភ្លេចកន្លែងទៅដល់រយៈពេល១៤ថ្ងៃ មុនពេលរកឃើញ។

    ២. តើនៅមានអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលដោយមិនមកបង្ហាញមុខ ព្រោះខ្លាចការធ្វើតេស្ត ដែលជាហានិភ័យឆ្លងចូលសហគមន៍។

    ៣. អ្នកប៉ះពាល់មួយចំនួនមិនទាន់ថ្ងៃធ្វើតេស្តលើកទី២ ឬទី៣នៅឡើយ ព្រោះទើបដឹងប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ហើយធ្វើតេស្តមួយដង ឬពីរដងប៉ុណ្ណោះ។

    ៤. អ្នកត្រូវធ្វើចត្តាឡីស័កហូរហែតាំងពីរថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃរកឃើញវិជ្ជមានចុងក្រោយនៅថ្ងៃទី១៤ ធ្នូ មិនដឹងថា បានធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឬធ្វើតេស្ត៣ដងដែរឬទេ?

    ៥. នៅតាមខេត្តមួយចំនួនដែលអ្នកជំងឺទៅដល់មុនពេលរកឃើញជំងឺ តើបានរកឃើញអ្នកពាក់ព័ន្ធអស់ឬទេ?

    សម្តេច​តេជោ ហ៊ុន សែន ស្នើ​សូមការយោគ​យល់​ និង​សូម​​រក្សា​ស្ថាន​ភាព​ដូច​ពេល​បច្ចុប្បន្ន​មួយ​រយៈ​ទៀត​ ដើម្បី​ឱ្យ​ប្រាក​ដ​ថា ព្រឹត្តិការណ៍សហគមន៍បានបិទបញ្ចប់៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង