គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជានឹងរងឥទ្ធិពលព្យុះទី២៣ ឈ្មោះក្រវាញ បង្កឲ្យអាកាសធាតុចុះត្រជាក់ក្នុង​រង្វង់ពី១៧-២០អង្សាសេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០​ |
    កម្ពុជានឹងរងឥទ្ធិពលព្យុះទី២៣ ឈ្មោះក្រវាញ បង្កឲ្យអាកាសធាតុចុះត្រជាក់ក្នុង​រង្វង់ពី១៧-២០អង្សាសេ កម្ពុជានឹងរងឥទ្ធិពលព្យុះទី២៣ ឈ្មោះក្រវាញ បង្កឲ្យអាកាសធាតុចុះត្រជាក់ក្នុង​រង្វង់ពី១៧-២០អង្សាសេ

    ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា អាកាសធាតុនឹងចុះត្រជាក់ចាប់ពី១៧-២០ អង្សាសេ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែធ្នូ ឆ្នាំ២០២០ ដោយសារឥទ្ធិពលវិសម្ពាធ ដែលបាននិងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី២៣ ឈ្មោះក្រវាញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងធានធានទឹកចុះថ្ងៃទី២១ធ្នូនេះ។

    តាមការព្យាករណ៍ព្យុះក្រវាញនេះ នឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច ចូលកៀកចុងជ្រោយឥណ្ឌូចិនខាងត្បូងប្រទេសវៀតណាមនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ រួចបន្តដំណើរចូលទៅសមុទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តឆ្ពោះទៅខេត្តស៊ូរ៉ាត់ថានី ប្រទេសថៃ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

    ស្ថានភាពបែបនេះ ទន្ទឹមនឹងអាកាសធាតុចុះត្រជាក់ ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា អាចនឹងមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅបង្គួរ មានខ្សល់បក់បោកខ្លាំង លាយឡំជាមួយនឹងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ។

    យោងលើស្ថានភាពអាកាសធាតុបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចៀសវាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕

    អត្ថបទទាក់ទង