គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រមុខ​ការទូត​កម្ពុជា​ បំពាក់​មេដាយ​សហមេត្រី​ថ្នាក់​មហា​សេនា​ឯក​អគ្គ​រដ្ឋទូត​សិង្ហ​បុរី​ចប់​អាណត្តិ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០​ |
    ប្រមុខ​ការទូត​កម្ពុជា​ បំពាក់​មេដាយ​សហមេត្រី​ថ្នាក់​មហា​សេនា​ឯក​អគ្គ​រដ្ឋទូត​សិង្ហ​បុរី​ចប់​អាណត្តិ​ ប្រមុខ​ការទូត​កម្ពុជា​ បំពាក់​មេដាយ​សហមេត្រី​ថ្នាក់​មហា​សេនា​ឯក​អគ្គ​រដ្ឋទូត​សិង្ហ​បុរី​ចប់​អាណត្តិ​

    ភ្នំពេញ៖​ ឯឧត្ដម​ ឧបនាយក​រដ្ឋ​មន្រ្តី​ ប្រាក់​ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាង​រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​អញ្ជើញ​បំពាក់​មេដាយ​សហមេត្រី​ ថ្នាក់​មហាសេនា ជូនលោក មៃ ឃើល៍ តាន់ កេង ស្យុង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុង​ឱកាស​ដែល​ឯកឧត្តម​បញ្ចប់​អាណត្តិ​បេសក​កម្មកា​រ​ទូត​នៅ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែ​ធ្នូ ​ឆ្នាំ​២០២០​ នៅទី​ស្តីការ​ក្រសួង​ការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ។

    ឯឧត្ដម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអបអរសាទរចំពោះឯកអគ្គរដ្ឋទូតសិង្ហបុរី ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា ហើយទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនាពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់ឯកអគ្គរដ្ឋទូតក្នុងការពង្រឹងលើកកំពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។

    សូមបញ្ជាក់ថា នៅក្នុងអាណត្តិរបស់លោក មៃ ឃើល៍ កេង ស្យុង កម្ពុជា និងសឹង្ហបុរី សម្រេចបាននូវសមិទ្ធិផលជាច្រើនដូចជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរជាបន្តបន្ទាប់ ការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ទំហំវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា ព្រមទាំងបានរៀបចំឲ្យមានព្រឹត្តិការណ៏ Street Art Fest++ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជានិងសិង្ហបុរី ៕

     

    អត្ថបទទាក់ទង