ថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសថា មានអ្នកជំងឺកូវីដ០៤ នាក់ទៀត បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នេះ បានចេញសេចក្ដីជូនព័ត៌មានមួយ ដោយបញ្ជាក់ថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ទេ និងមានអ្នកជាសះស្បើយចំនួន ០៤នាក់បន្ថែមទៀត ក្នុងនោះ ០១នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង០៣នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៦៤នាក់ (អ្នកដំណើរចូលមកកម្ពុជា ៣២៣នាក់ , អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ៤១នាក់) អ្នកជាសះស្បើយមាន ៣៦០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ០៤នាក់ និងមិនមានករណីស្លាប់ទេ៕
អត្ថបទទាក់ទង