គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ដឹក​នាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​គ្រោងនឹង​សាង​សង់​មណ្ឌល​អប់រំ​ បន្សាបអ្នកញៀន​គ្រឿង​ញៀន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១​ |
    ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ដឹក​នាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​គ្រោងនឹង​សាង​សង់​មណ្ឌល​អប់រំ​ បន្សាបអ្នកញៀន​គ្រឿង​ញៀន​ ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ដឹក​នាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​គ្រោងនឹង​សាង​សង់​មណ្ឌល​អប់រំ​ បន្សាបអ្នកញៀន​គ្រឿង​ញៀន​

    ព្រះសីហនុ​៖ ព្រឹកថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង​​ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទីតាំងដី ​ដែលគ្រោងនឹងសាងសង់មណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទា អ្នក​ញៀន​គ្រឿង​ញៀន ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

    ឯកឧត្តម គួច ចំរើន ក៏បានណែនាំឱ្យមន្ត្រីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រៀបចំប្លង់គោល ដើម្បីធ្វើការសាងសង់មណ្ឌលអប់រំ បន្សាប ព្យាបាល និង​ស្តារនីតិ​សម្បទា​អ្នកញៀនគ្រឿងញៀន ព្រោះកន្លងមកមណ្ឌលនេះ​មានទីតាំងបណ្តោះអាសន្ន ស្ថិត​នៅ​ក្នុង​បរិវេណ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ហើយថ្មីៗនេះត្រូវ​បាន​ផ្ទេរ​មក​ឱ្យ​រដ្ឋបាល​ខេត្ត​ជា​អ្នកគ្រប់គ្រងវិញ ដូច្នេះយើងត្រូវរៀបចំទីតាំងថ្មី ដើម្បីសាងសង់ស្រប​តាម​បច្ចេក​ទេស ​និងលក្ខខណ្ឌតម្រូវរបស់ថ្នាក់ជាតិ។

    សូមបញ្ជាក់ថា​ ដីដែលគ្រោងសាងសង់មណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទា​អ្នក​ញៀន​​គ្រឿងញៀននេះ មានទំហំសរុប៣ហិកតា ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ ជាដីដែលមានប័ណ្ណកម្មសិទ្ធិ និងទទួលបាន​ពី​សប្បុរស​ជន​ធ្វើការ​បរិច្ចា​គ​ជូន​រដ្ឋបាលខេត្ត៕

    អត្ថបទទាក់ទង