ក្រសួងសុខាភិបាល៖ មានអ្នកជំងឺកូវីដ១៩ ០៣នាក់ជាសះស្បើយ និងមានករណីវិជ្ជមានថ្មី ០១នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ០១នាក់ និងមានករណីជាសះស្បើយចំនួន ០៣នាក់ សម្រាប់ថ្ងៃទី០៨ មករា។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៣៦៥នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២២នាក់ និងមិនមានករណីស្លាប់ទេ៕
អត្ថបទទាក់ទង