ក្រសួងធនធានទឹកជូនដំណឹងពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង និងរដូវវស្សា ឆ្នាំ២០២១
ភ្នំពេញ៖ ផ្អែកតាមការវាយតម្លៃពីអន្តរជាតិ ក៏ដូចជាតំបន់ ស្ដីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិកក្បែរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថា កម្ពុជាយើងនឹងទទួលនូវឥទ្ធិពលពីបាតុភូតអែនសូ។ ជាស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន តាមរយៈនៃការវាយតម្លៃនេះបាតុភូតធម្មជាតិដែលមានឥទ្ធិពលមកលើអាកាសធាតុព្រះរាជាណាចក្រកម្ពុជាមាន៖ បាតុភូត La Nina(ត្រជាក់) មាន៥០ % និង Neutral (ចន្លោះភាពក្ដៅ និងប្រជាក់) មាន ៥០ %។ ពិនិត្យលើឥទ្ធិពលនៃបាតុភូតទាំងពីរខាងលើឃើញថា ស្ថានភាពអាកាសធាតុសម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០២១នេះ នឹងអាចមានលក្ខណអំណោយផលល្អ។
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
អត្ថបទទាក់ទង