ដំណឹងល្អ!! អ្នកជំងឺកូវីដ១៩ចំនួន ១១នាក់ជាសះស្បើយ ខណៈមិនមានរកឃើញករណីវិជ្ជមានថ្មីទេ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានប្រកាសថា មិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ សម្រាប់ថ្ងៃទី២៦មករា ២០២១ ខណៈដែលមានអ្នកជំងឺចំនួន ១១នាក់បានជាសះស្បើយ។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៤៦០នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤២៣នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៣៧នាក់ និងមិនមានករណីស្លាប់ទេ៕
អត្ថបទទាក់ទង