ក្រសួងសុខាភិបាល ប្រកាសមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី និងមិនមានអ្នកជាសះស្បើយទេសម្រាប់ថ្ងៃទី១៤កុម្ភៈ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥កុម្ភៈ នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានមួយ ស្ដីពីការមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី និងមិនមានករណីជាសះស្បើយ សម្រាប់ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២១។
គិតត្រឹមម៉ោង ៧ និង០០នាទីព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៤៦៩នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ១០នាក់ និងមិនមានករណីស្លាប់ទេ៕
អត្ថបទទាក់ទង