គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ឧបត្ថម្ភថវិកាបន្ថែមជូន​ដល់ខេត្តចំនួន៣ នៅជាប់ព្រំដែនថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ឧបត្ថម្ភថវិកាបន្ថែមជូន​ដល់ខេត្តចំនួន៣ នៅជាប់ព្រំដែនថៃ សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេច​ឧបត្ថម្ភថវិកាបន្ថែមជូន​ដល់ខេត្តចំនួន៣ នៅជាប់ព្រំដែនថៃ

    ភ្នំពេញ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បាន​សម្រេច​ឧបត្ថម្ភថវិកា ២៣០០លានរៀល​បន្ថែមទៀត​ ជូនដល់ខេត្តចំនួន​៣ នៅជាប់​ព្រំដែន​ថៃ ដើម្បីដោះស្រាយការធ្វើចត្តាឡីស័ក ជូនពលករ​ដែលត្រឡប់មកពីប្រទេសថៃ។ នេះបើយោងតាម​លោកជំទាវ​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ប្រសាសន៍ប្រាប់​ឲ្យដឹង​នៅព្រឹកថ្ងៃទី​១៩កុម្ភៈនេះ។

    លោកជំទាវ​វេជ្ជបណ្ឌិត​ យក់ សម្បត្តិ រដ្ឋលេខាធិការបាន​បញ្ជាក់ប្រាប់ឲ្យដឹងដែរថា​ ថវិកាដែលត្រូវឧបត្ថម្ភ​ទៅខេត្តទាំង៣នោះរួមមាន​៖ ១.ខេត្តបាត់ដំបង ទទួលបាន​ថវិកាចំនួន ៧០០លានរៀល ,២.ខេត្តបន្ទាយមានជ័យ ទទួលបាន​ថវិកាចំនួន ៩០០លានរៀល, ៣.ខេត្តឧត្ដរមានជ័យទទួលបាន​ថវិកាចំនួន ៧០០ លានរៀល។

    ថវិកាទាំងអស់នេះត្រូវបានសម្តេចតេជោ ហ៊ុន សែម ផ្តល់ជូនដើម្បីប្រើប្រាស់រហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ ហើយពេលនេះ ត្រូវបានក្រសួងសុខាភិបាលចាត់ចែងរៀបចំផ្ទេរទៅកាន់រដ្ឋបាលខេត្តទាំង៣នោះផងដែរ៕

    អត្ថបទទាក់ទង