សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ដល់ជំនួយសម្ភារៈ និងឃីតបន្ថែមទៀតដល់ខេត្តចំនួន៥ នៅជាប់ព្រំដែនថៃ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់ជំនួយសម្ភារៈ និងឃីតបន្ថែមទៀត ដល់ខេត្តចំនួន៥ នៅជាប់ព្រំដែន ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ។ នេះបើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ។
លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា ខេត្តទាំងនោះមាន៖ ខេត្តបាត់ដំបង ទទួលបានឃីតចំនួន២០០០ ទឹកសុទ្ធ២០០០កេស និងមីកញ្ចប់៥០០កេស
, ខេត្តបន្ទាយមានជ័យ ទទួលបានឃីតចំនួន៣០០០ និងមី៥០០កេស, ខេត្តឧត្តរមានជ័យ ទទួលបានឃីតចំនួន២០០០ ទឹកសុទ្ធ២៥០០កេស និងមី៥០០កេស, ខេត្តប៉ៃលិន ទទួលបានទឹកសុទ្ធ១០០០កេស, ខេត្តកោះកុង ទទួលបានឃីតចំនួន១០០។
សម្ភារៈ និងស្បៀងទាំងនេះ សម្រាប់ឱ្យខេត្តទាំងនោះប្រើប្រាស់ចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ២០២១៕
អត្ថបទទាក់ទង