គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចឯកភាពលើ​សំណើរបណ្ដេញចេញពីកម្ពុជា​ចំពោះជនបរទេសណាដែលគេចវេស និង​មិនរួមសហការធ្វើចត្តាឡីស័ក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចឯកភាពលើ​សំណើរបណ្ដេញចេញពីកម្ពុជា​ចំពោះជនបរទេសណាដែលគេចវេស និង​មិនរួមសហការធ្វើចត្តាឡីស័ក សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចឯកភាពលើ​សំណើរបណ្ដេញចេញពីកម្ពុជា​ចំពោះជនបរទេសណាដែលគេចវេស និង​មិនរួមសហការធ្វើចត្តាឡីស័ក

    ភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឯកភាពសម្រេចឱ្យបណ្តេញចេញពីកម្ពុជា និងលែងឱ្យត្រឡប់ចូលមកវិញ ចំពោះជនបរទេសណា ដែលគេចវេស និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។

    ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងតាមសំណើរបស់ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។

    ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា តាមរយៈសំណើទៅកាន់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សហគមន៍ «៣វិច្ឆិកា», «២៨វិច្ឆិកា» និង «២០កុម្ភៈ» អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ តែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន។ ក្នុងនោះមានបញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័កជាដើម។

    បន្ថែមពីលើទីតាំងពាក់ព័ន្ធមិនសហការចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ។

    ក្នុងលិខិតនេះឯកឧត្ដម​ ឌី វិជ្ជា បានស្នើសម្តេចតេជោ ហ៊ុន សែន អនុវត្តន៍នូវវិធានការចំនួន៣ ចំពោះជនមិនសហការទាំងនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។ វិធានការទាំង ៣ចំណុចនោះរួមមាន៖

    ១- ចំពោះជនបរទេស ស្នើសុំ បណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសជាថ្មី

    ២- ចំពោះជនជាតិខ្មែរ ស្នើសុំ ចាត់វិធានការតាមផ្លូវច្បាប់

    ៣- សម្រាប់ម្ចាស់ទីតាំង សូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

    សំណើវិធានការទាំង៣ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចារយល់ព្រមរួចរាល់ហើយនៅថ្ងៃដដែលនេះ៕

     

    អត្ថបទទាក់ទង