ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៣៤នាក់បន្ថែមទៀត ជាអ្នកពាក់ព័ន្ធព្រឹត្កិការណ៍សហគមន៍ ២០កុម្ភៈ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៣៤នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមានអ្នកជាសះស្បើយ ០៤នាក់។
គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៨៧៩នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៤៨២នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៣៩៦នាក់ និងមិនមានករណីស្លាប់ទេ៕
អត្ថបទទាក់ទង