សប្បុរសជន ប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ សប្បុរសជនជាច្រើន បានប្រកាសបរិច្ចាគថវិកា ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ខាងក្រោមនេះ ជាឈ្មោះសប្បុរសជន និងថវិកាបរិច្ចាគ៖
១- អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ បរិច្ចាគថវិកា ៣លានដុល្លារ
២- ក្រុមហ៊ុន ជីបម៉ុង បរិច្ចាគថវិកា ៣លានដុល្លារ
៣- លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា បរិច្ចាគថវិកា ១០០០ដុល្លារ
៤- អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ៣លានដុល្លារ
៥- ឧកញ៉ា ឡេង ប្រុស និងលោកជំទាវ វ៉ន សុមេតា, លោកឧកញ៉ា ឡេង និមល និងលោកជំទាវ រឿន ស្រីពេជ្រ និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បរិច្ចាគថវិកា ៣ម៉ឺនដុល្លារ
សូមជម្រាបថា គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ១១៦៣នាក់(ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានអ្នកឆ្លងកូវីដ១៩ចំនួន ៦៥២នាក់) ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៥៩៧នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៥៦៥នាក់ និងមិនមានករណីស្លាប់ទេ៕ ប្រភព៖ FreshNews