គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាលកម្ពុជា ទទួល​ជំនួយ​ថវិកា​ចំនួន​ ១០ម៉ឺនដុល្លារ​ពីរាជរដ្ឋាភិបាល​ថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១​ |
    រាជរដ្ឋាភិបាលកម្ពុជា ទទួល​ជំនួយ​ថវិកា​ចំនួន​ ១០ម៉ឺនដុល្លារ​ពីរាជរដ្ឋាភិបាល​ថៃ រាជរដ្ឋាភិបាលកម្ពុជា ទទួល​ជំនួយ​ថវិកា​ចំនួន​ ១០ម៉ឺនដុល្លារ​ពីរាជរដ្ឋាភិបាល​ថៃ

    ភ្នំពេញ៖ រាជរដ្ឋាភិកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ទទួលបានជំនួយសប្បុរសធម៌ចំនួន ១០ម៉ឺនដុល្លារអាមេរិក ពីរាជរដ្ឋាភិបាលថៃ។ នេះបើយោងតាមសេចក្តី​ប្រកាសព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ។

    ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក ប៉ាន់យ៉ារ៉ាក់ ភូលថាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល​មូល​ប្បទាន​បត្រ​ជា​ទឹក​ប្រាក់ចំនួន ១០០ ០០០ ដុល្លារអាមេរិកនោះ។

    ក្រសួងការបរទេស បានបញ្ជាក់ថា ជំនួយនេះ ធ្វើឡើងក្នុងគោលបំណងចូល​រួម​ចំណែក​ដោះ​ស្រាយ​តម្រូវ​ការចាំបាច់នានាជូនពលករខ្មែរ ដែលកំពុងធ្វើ​ចត្តា​ឡីស័ក​នៅ​មជ្ឈ​មណ្ឌល​ចត្តា​ឡីស័ក​កូវីដ​-១៩ នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។

    រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ ដើម្បីចូលរួម​ចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ព្រមទាំង​បង្ក​លក្ខណៈ​ងាយ​ស្រួលដ​ល់​ព​លករ​កម្ពុជា​ដែល​បានទៅធ្វើការ និងស្នាក់នៅប្រទេសថៃ។

    ការផ្តល់ជំនួយសប្បុរសធម៌នេះ មិនត្រឹមតែបានឆ្លុះ​បញ្ចាំង​ពី​កាយវិការ​មនុស្សធម៌​ដ៏​ល្អប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គី​ភាពដ៏​រឹងមាំ និងភាពជាអ្នកជិតខាងដ៏ល្អ រវាងប្រទេសទាំងពីរផងដែរ៕

     

    អត្ថបទទាក់ទង