គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៥នាក់ ខណៈមានអ្នកជាសះស្បើយ ២៣នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១​ |
    រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៥នាក់ ខណៈមានអ្នកជាសះស្បើយ ២៣នាក់​ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៥នាក់ ខណៈមានអ្នកជាសះស្បើយ ២៣នាក់​

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ៥៥នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមាន​អ្នកជាសះស្បើយ​ចំនួន ២៣នាក់ សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២១​ ។

    គិតត្រឹម​ម៉ោង​ ៧និង០០នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ១៨៧២នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ១០៥៦នាក់ អ្នក​កំពុងសម្រាកព្យាបាលមានចំនួន ៨០៩នាក់ និង​មាន​ករណីស្លាប់ ០៥នាក់​៕

    អត្ថបទទាក់ទង