រដ្ឋបាលរាជធានី ដាក់ឱ្យប្រើលេខទូរស័ព្ទ Hotline ដើម្បីឱ្យពលរដ្ឋអាចសួរសំណួរពីការដាក់បំរាមគោចរ
ភ្នំពេញ៖ បន្ទាប់ពីដាក់បំរាមគោចរ និងមានចម្ងល់ជាច្រើននោះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់លេខទូរស័ព្ទ Hotline ដើម្បីឱ្យប្រជាពលរដ្ឋអាចទំនាក់ទំនងសួរសំណួរបន្ថែម នៅពេលមានចម្ងល់ណាមួយ ជុំវិញការអនុវត្តនូវបំរាមគោចរ ដែលបានដាក់ចេញនេះ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ថា លេខទូរស័ព្ទដើម្បីប្រជាពលរដ្ឋសាកសួរនូវចម្ងល់ផ្សេងៗរួមមាន៖
Hotline 1299
098 379 777
077 856 966
099 429 040
អ្នកនាំពាក្យសាលារដ្ឋបាលរាជធានីបានបន្ថែមថា ក្រៅពីលេខទូរស័ព្ទខាងលើនេះ ប្រជាពលរដ្ឋក៏អាចឆាតសាកសួរចូលទៅទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញបានផងដែរ មន្ដ្រីរបស់រដ្ឋបាលរាជធានីភ្នំពេញរង់ចាំ និងធ្វើការឆ្លើយតបភ្លាមៗ៕
ពាក្យគន្លឹះទាក់ទង