គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេច​តេជោ ​ហ៊ុន ​សែន ​សម្រេចផ្ដល់ថវិកាឧបត្ថម្ភ​​បន្ថែម​ ជូន​ទៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃ ​និង​វៀតណាម ​ដើម្បី​រៀបចំ​ចាត់​ចែង​ធ្វើ​ចត្តាឡីស័ក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១​ |
    សម្តេច​តេជោ ​ហ៊ុន ​សែន ​សម្រេចផ្ដល់ថវិកាឧបត្ថម្ភ​​បន្ថែម​ ជូន​ទៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃ ​និង​វៀតណាម ​ដើម្បី​រៀបចំ​ចាត់​ចែង​ធ្វើ​ចត្តាឡីស័ក សម្តេច​តេជោ ​ហ៊ុន ​សែន ​សម្រេចផ្ដល់ថវិកាឧបត្ថម្ភ​​បន្ថែម​ ជូន​ទៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃ ​និង​វៀតណាម ​ដើម្បី​រៀបចំ​ចាត់​ចែង​ធ្វើ​ចត្តាឡីស័ក

    ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្រ្តី​ ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​ចំនួន ២​២៩០​លាន​រៀល ​(២,២៩០,០០០,០០០រៀល)​ ជូន​ទៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃ​ និង​វៀតណាម ​ចំនួន​២០​ខេត្ត ​ដើម្បី​រៀបចំា​ចាត់​ចែង​ធ្វើ​ចត្តា​ឡីស័ក​ ចាប់​ពី​ថ្ងៃ​ទី​១៨​ ដល់​២៤​ ខែ​មេសា​ ឆ្នាំ​២០២១​។

    យោង​តាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ​វេជ្ជ​បណ្ឌិត យក់ សម្បត្តិ រដ្ឋលេខា​ធិការ​ក្រសួ​ង​សុខាភិបាល​ នា​ល្ងាច​ថ្ងៃ​ទី​១៩​ ខែមេសា ​ឆ្នាំ២០២១​នេះ​ថា ​ ដោយទ​ទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​បន្ថែម ​ជូន​បណ្តា​ខេត្ត​ចំនួន​២០ ដូច​ខាង​ក្រោម​៖

    ១.ខេត្តបាត់ដំបង ទទួលបានថវិកា៣០០លានរៀល

    ២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា៣០០លានរៀល

    ៣.ខេត្តឧត្តរមានជ័យ ទទួលបានថវិកា៣០លានរៀល

    ៤.ខេត្តប៉ៃលិន ទទួលបានថវិកា១០០លានរៀល

    ៥.ខេត្តកោះកុង ទទួលបានថវិកា២០លានរៀល

    ៦.ខេត្តពោធិ៍សាត់ ទទួលបានថវិកា៣០០លានរៀល

    ៧.ខេត្តព្រះវិហារ ទទួលបានថវិកា៣០លានរៀល

    ៨.ខេត្តកណ្តាល ទទួលបានថវិកា ២៥០លានរៀល

    ៩.ខេត្តស្វាយរៀង ទទួលបានថវិកា៦០លានរៀល

    ១០.ខេត្តព្រៃវែង ទទួលបានថវិកា២២០លានរៀល

    ១១.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ៧០លានរៀល

    ១២.ខេត្តក្រចេះ ទទួលបានថវិកា១០០លានរៀល

    ១៣.ខេត្តតាកែវ ទទួលបានថវិកា៤០លានរៀល

    ១៤.ខេត្តកំពង់ចាម ទទួលបានថវិកា៦០លានរៀល

    ១៥.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា៩០លានរៀល

    ១៦.ខេត្តកែប ទទួលបានថវិកា១០លានរៀល

    ១៧.ខេត្តកំពង់ស្ពឺ ទទួលបានថវិកា៧០លានរៀល

    ១៨.ខេត្តកំពង់ធំ ទទួលបានថវិកា១៤០លានរៀល

    ១៩.ខេត្តព្រះសីហនុ ទទួលបានថវិកា៥០លានរៀល

    ២០.ខេត្តសៀមរាប ទទួលបានថវិកា៥០លានរៀល។

    សូមជំរាបជូនថា​ ​សម្រាប់​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-​ថៃ-​វៀតណាម​ ទាំង​២០​ខេត្ត​នេះ មាន​អ្នក​កំពុង​ធ្វើចត្តាឡីស័ក​ ចំនួន​សរុប​២០៩៣៩​នាក់​៕ ប្រភព៖ BTVNews

    អត្ថបទទាក់ទង