គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ បង្ហាញ​អំពី​បណ្តា​វិធានការ​បិទ​ខ្ទប់ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​តំប​ន់ក្រហម ​លឿងទុំ ​និង​លឿង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១​ |
    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ បង្ហាញ​អំពី​បណ្តា​វិធានការ​បិទ​ខ្ទប់ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​តំប​ន់ក្រហម ​លឿងទុំ ​និង​លឿង អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ បង្ហាញ​អំពី​បណ្តា​វិធានការ​បិទ​ខ្ទប់ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​តំប​ន់ក្រហម ​លឿងទុំ ​និង​លឿង

    ក្នុង​គោល​បំណង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ប្រជាពលរដ្ឋ​អាច​ងាយ​យល់​ អំពី​ការ​បែង​ចែក​ភូមិ​សាស្ត្រក្នុ​ង​រាជ​ធានី​ភ្នំពេញ​ និង​ទីក្រុង​តា​ខ្មៅនៃ​ខេត្ត​កណ្តាល ​ជា​តំបន់​ក្រហម​ តំបន់​លឿង​ទុំ ​និង​តំបន់​លឿង ​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ លេខ​៥៤ ​សសរ ​ចុះ​ថ្ងៃ​ទី​២៦​ ខែ​មេសា ឆ្នាំ​២០២១​ ក៏​ដូច​ជា​បណ្តា​វិធានការ​ដែល​ត្រូវ​អនុវ​ត្ត​សម្រាប់​តំបន់​នីមួយៗ​ នៅ​ថ្ងៃ​ទី​២៧ ​ខែ​មេសា ​ឆ្នាំ​២០២១​នេះ ​អង្គភាព​ព័ត៌​មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី បាន​ផលិត​នូវ​វីដេ​អូ​ស្ពត​ខ្លី​មួយ​មាន​រយៈ​ពេល​ជាង​៨​នាទី ដើម្បី​ពន្យល់​បន្ថែម​ដល់​សាធារណ​មតិ​។

    វីដេអូ​ស្ពត​ខ្លី​នេះ​ អង្គ​ភាពព័​ត៌​មាន​ និ​ងប្រតិកម្មរហ័ស ​បានធ្វើកា​រ​ដក​ស្រង់​នូវ​ខ្លឹមសារ​ដែល​មាន​ចែង​នៅ​ក្នុង​ប្រកា​រ​២ ​ប្រកា​រ៣ ​ប្រការ៤​ និ​ង​ប្រការ៥ ​នៃ​សេចក្តី​សម្រេច​ថ្មី​របស់​រាជរដ្ឋាភិបាល​ និង​បាន​បញ្ជាក់​ថា ​ចំពោះខ្លឹ​ម​សារ​ទាំងស្រុង​នៃ​សេចក្តី​សម្រេច​ថ្មី​ សូម​សាធារណ​ជន​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវ​ការ​របស់​អង្គភាព​ព័ត៌មាន ​និង​ប្រតិកម្មរហ័ស​នៃទី​ស្តីកា​រ​គណៈ​រដ្ឋ​មន្ត្រី​ ដែល​មាន​អាសយដ្ឋាន​ www.pressocm.gov.kh។

    សូម​ទស្សនា​វី​ដេអូ​ស្ពត​ដូច​ខាង​ក្រោម​នេះ៖​

    អត្ថបទទាក់ទង