គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងធនធានទឹក អំពាវនាវឲ្យពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ទ្រាក់ ខណៈ​កម្ពុជា​​ទទួល​រង​ឥទ្ធិពល​ពីខ្យល់​មូសុងនិរតី​ខ្លាំង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១​ |
    ក្រសួងធនធានទឹក អំពាវនាវឲ្យពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ទ្រាក់ ខណៈ​កម្ពុជា​​ទទួល​រង​ឥទ្ធិពល​ពីខ្យល់​មូសុងនិរតី​ខ្លាំង ក្រសួងធនធានទឹក អំពាវនាវឲ្យពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ទ្រាក់ ខណៈ​កម្ពុជា​​ទទួល​រង​ឥទ្ធិពល​ពីខ្យល់​មូសុងនិរតី​ខ្លាំង

    ភ្នំពេញ​៖ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បាន​អំពាវនាវ​ឲ្យប្រជាពលរដ្ឋ​នៅ​គ្រប់តំបន់​ ទូទាំងប្រទេស​ បង្កើន​ការ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​ចំពោះបាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ទ្រាក់​ ដែលអាច​កើត​មាន ខណៈ​ដែល​ប្រទេសកម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពីខ្យល់​មូសុងនិរតី​ខ្លាំង (The Strong Monsoon) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ។ នេះបើយោង​តាម​សេចក្ដីជូនដំណង​របស់ក្រសួងធនធានទឹក ស្ដីពី​ស្ថានភាពធាតុអាកាស​ចេញផ្សាយនៅថ្ងៃទី​១៨​ ខែឧសភា ឆ្នាំ២០២១​នេះ​។

    សេចក្ដីជូនដំណឹង​​បាន​ឲ្យបង្ហាញថា​ ​នឹង​មានភ្លៀងធ្លាក់​រាយប៉ាយទូទាំងប្រទេស​ ក្នុងកម្រិត​ពីមធ្យម ទៅច្រើន ពិសេស​នៅតំបន់មាត់សមុទ្រ​អាចនឹង​មាន​ភ្លៀងធ្លាក់ខ្លាំង​ រួមនឹង​ខ្យល់​បក់ខ្លាំង និងរលក​សមុទ្រខ្ពស់។​

    អត្ថបទទាក់ទង