ក្រសួងសុខាភិបាល ប្រកាសមានអ្នកជំងឺកូវីដ១៩ ចំនួន៥៣៧នាក់ជាសះស្បើយ ខណៈមានអ្នកឆ្លងថ្មី ៥៦០នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនព័ត៌មានពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដោយបង្ហាញថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ៥៣៧នាក់ បានជាសះស្បើយ ខណៈមានអ្នកឆ្លងថ្មី ចំនួន ៥៦០នាក់បន្ថែមទៀតផងដែរ។
សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃទី២៣ឧសភានេះ កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ២៥ ២០៥នាក់ អ្នកបានព្យាបាលជាសះស្បើយចំនួន ១៧ ៧០១នាក់ និងមានអ្នកស្លាប់ចំនួន ១៧៦នាក់។
អត្ថបទទាក់ទង