គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អង្គភាពព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស បញ្ចេញ​ផ្សាយ​នូវ​វីដេអូអប់​រំ​ថ្មី​មួយ ចំ​ណង​ជើង «យើងត្រូវរៀនរស់ក្នុងជីវភាពធម្មតាតាមបែបគន្លងថ្មី ក្នុងសម័យកូវីដ ១៩»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១​ |
    អង្គភាពព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស បញ្ចេញ​ផ្សាយ​នូវ​វីដេអូអប់​រំ​ថ្មី​មួយ ចំ​ណង​ជើង «យើងត្រូវរៀនរស់ក្នុងជីវភាពធម្មតាតាមបែបគន្លងថ្មី ក្នុងសម័យកូវីដ ១៩» អង្គភាពព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស បញ្ចេញ​ផ្សាយ​នូវ​វីដេអូអប់​រំ​ថ្មី​មួយ ចំ​ណង​ជើង «យើងត្រូវរៀនរស់ក្នុងជីវភាពធម្មតាតាមបែបគន្លងថ្មី ក្នុងសម័យកូវីដ ១៩»

    អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២១នេះ បាន​បញ្ចេញ​ផ្សាយ​នូវ​វីដេអូអប់​រំ​ថ្មី​មួយ​ទៀត ក្រោម​ចំ​ណង​ជើងថា «យើងត្រូវរៀនរស់ក្នុងជីវភាពធម្មតាតាមបែបគន្លងថ្មីក្នុងសម័យកូវីដ ១៩»។ វីដេអូនេះ មាន​រយៈពេល​១២នាទី និង​៣៣វិនាទី​។

    វីដេអូ​នេះ​បាន​ផលិត​ឡើង​ ក្នុងគោលបំណងបន្តអប់រំ​ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យ​បន្តចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ជាពិសេស ការរៀនរស់នៅជាមួយកូវីដ-១៩ ទៅមុខទៀតនេះ និងបានបញ្ជាក់​ថា ពិភពលោកយើងនេះប្រហែលជាត្រូវបន្តរស់នៅយូរអង្វែងតទៅទៀតជាមួយជំងឺកូវីដ-១៩ ពីព្រោះជំងឺឆ្លងសកលដ៏កាចសាហាវមួយនេះមិនទាន់ទៅណាឆ្ងាយពីភពផែនដីយើងនៅឡើយ​នោះទេក្នុងរយៈពេលខ្លីឬមធ្យមខាងមុខនេះគួបផ្សំនឹងការ បំលែងខ្លួននៃវិរុសនេះទៅជាទំរង់ថ្មីៗថែមទៀតនោះ។

    ថ្វីត្បិតតែយើងមិនទាន់អាចកម្ចាត់ចោលជំងឺនេះទាំងស្រុងបាន ប៉ុន្តែ យើងក៏មិនអាចរត់គេចពីវាបានរហូតដែរ។ ជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា យើង ការដកចេញវិញនូវវិធានការបិទខ្ទប់ លើកលែងតែក្នុងករណីឆ្លងរាលដាលថ្មីនៅទីតាំងមួយចំនួន, ការបិទបញ្ចប់បំរាមគោចរនិងការអនុញ្ញាតឲ្យមុខរបរអាជីវកម្មមួយចំនួនធំដែល ពាក់ព័ន្ធនឹងសេចក្តីត្រូវការចាំបាច់នៃជីវភាពប្រជាពលរដ្ឋ អាចដំណើរការឡើងវិញជាធម្មតា មិនមែនមានន័យថា ស្ថានភាពកូវីដ ១៩ ត្រូវបានបិទបញ្ចប់នោះទេ។ ជំងឺនេះនៅតែមានលាក់ខ្លួន នៅគ្រប់ទិសទី និងអាចឆ្លងមក យើងបានគ្រប់ពេល និងគ្រប់ទីកន្លែងឲ្យតែយើងភ្លេចខ្លួនប្រហែសតែបន្តិច។ ស្ថានភាពនេះ ទាមទារឲ្យយើងទាំងអស់គ្នាត្រូវតែរៀនរស់ក្នុងជីវភាពធម្មតាតាមបែបគន្លងថ្មីក្នុងសម័យកូវីដ១៩។

    អង្គភាពព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នូវ​បាន​បន្ថែម​ខ្លឹមសារទៀតថា កូវីដ ១៩ បានចូលមកផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់មនុស្សនៅលើភពផែនដីទាំងមូល។ អំណឹះតទៅ មនុស្សត្រូវតែរស់នៅក្នុងវិន័យ ត្រូវរៀនផ្លាស់ប្តូរទំលាប់ ហើយក៍ត្រូវធ្វើការកម្រិតសេរីភាពរបស់ខ្លួនអោយបានខ្លាំងជាងមុនដើម្បីរក្សាអាយុជីវិត រក្សាការងារនិងរក្សាមុខរបរអាជីវកម្មរបស់ខ្លួនព្រោះរហូតមកដល់បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រក្នុងពិភពលោកនៅតែមិនទាន់រកឃើញនៅឡើយនោះទេនូវថ្នាំសំរាប់ព្យាបាលជម្ងឺដ៍កាចសាហាវនេះ។ ដូច្នេះ ការពាក់ម៉ាស់ជាប្រចាំ, ការរក្សាគម្លាតសុវត្ថិភាពសង្គម និងការលាងដៃជាមួយសាប៊ូឬអាល់កុលជាញឹលញាប់ ជាពិសេសការកាត់ផ្តាច់ទំនាក់ទំនងរវាងមិត្តភ័ក្តិ បងប្អូន គឺជាបែបផែនរស់នៅដ៏លំបាក។ ប៉ុន្តែ យើងគ្រប់គ្នាពិតជាគ្មានជម្រើសឡើយក្រៅពីត្រូវតែរៀនរស់ក្នុងស្ថានភាពថ្មីនេះឲ្យបានដើម្បីរក្សាលំនឹងជីវភាពគ្រួសារផង និងចៀសផុតពីការឆ្លងជំងឺផង។ នេះហើយដែលហៅថា ការរស់នៅក្នុងជីវភាពធម្មតាតាមបែបគន្លងថ្មីក្នុងសម័យកូវីដ-១៩។ វាពិតជាពិបាកបន្តិចមែន ប៉ុន្តែការបណ្តោយខ្លួនឲ្យឆ្លងជំងឺកូវីដ ១៩ វាក៏ពិតជាពិបាកជាងនេះឆ្ងាយណាស់ ហើយក៍អាចប្រឈមនឹងសេចក្តីស្លាប់គ្រប់ពេលវេលាផងដែរ៕

    សូម​ទស្សនាវីដេអូ៖

    អត្ថបទទាក់ទង